កុំចេះហ៊ាន! បុរសអ្នកមានម្នាក់ ចំណាយលុយកន្លះលានដុល្លារ ដើម្បីទិញ «កូននាគ» ស្រាប់តែ២ខែក្រោយ ទើបដឹងថាស៊យខ្លាំង

0

ប្រជាជនសម័យនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនដែលបានឃើញសត្វនាគផ្ទាល់នឹងភ្នែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយគ្រាន់តែឮតែឈ្មោះតៗគ្នាមកតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនដឹងថាវា ធ្លាប់មានពិតមែនឫក៏អត់នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយចាស់បាននិយាយពួកសត្វប្រភេទផុតពូជហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងខ្លះទៀតនិយាយសត្វនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានបារមី មិនងាយបង្ហាញខ្លួនឲ្យនរណាឃើញងាយៗនោះឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

និយាយរឿងនាគនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានករណីភ្ញាក់ផ្អើល និងហួសចិត្តផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានកសិករម្នាក់ បានប្រទះសត្វល្មូនចម្លែកមួយក្បាលដែលសណ្ឋានរបស់វាដូចទៅនឹងសត្វនាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានភាពសង្ស័យគាត់ក៏បានចាប់វាមកផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយមើលទៅដូចជានាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ចិន ក៏មានអ្នកមានជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាំគ្នាដេញថ្លៃទិញយកល្មូនមួយក្បាលនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយហ៊ានចំណាលុយមិនស្ដាយឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្នុងនោះមានសេដ្ឋីម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​បានចំណាយលុយរហូតដល់ដល់ ៥០០,០០០ដុល្លារអាមេរិក​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីក្លាយជាម្ចាស់នៃសត្វល្មូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសន្និដ្ឋាន ថាជាកូននាគនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

កន្លងបានទៅ ២ខែជាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសដែលបានទិញសត្វនាគពីកសិករនោះ ក៏បានបង្ហោះរូបក្នុងបណ្ដាញសង្គមរបស់ចិន​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយរូបភាពបច្ចុប្បន្នរបស់កូននាគនោះ​​​​​​​​​​​​​​​​​​​​ ធ្វើអោយគ្រប់គ្នាដែលមានបំណងចង់នឹងទិញនោះ​​​​​​​​​​​​​​​​​​​​​ មានភាពភ្ញាក់ផ្អើរយ៉ាងខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងអាណិតបុរសនោះយ៉ាងខ្លាំង បន្ទាប់ពី ២ខែជាង “នាគ” ​​​​​​​​​​​ប្រែមកជាចម្លែកណាស់​​​​​​​​​​​​​​​។

តាមពិតទៅវាមិនមែនជាកូននាគ​​​​​​​​​​​​​​​​​​​ សត្វនាគ អ្វីនោះទេ វាគ្រាន់តែជាសត្វថ្លែនចិនមួយប្រភេទ​​​​​​​​​​​​​​​​​​​​​​​ ដែលមានរាងស្រដៀងដូចទៅនឹងកូននាគតែប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖