បើយោងតាម គណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ០៦ និង២០នាទី នៅចំណុច
ចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានករណី គ្រោះ ថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា ។
ហេតុការណ៍នេះកើតឡើងដោយរថយន្តមួយគ្រឿងម៉ាក MAXUSV80(រថយន្តសង្រ្គោះបន្ទាន់AMBULANCE) ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ (នៅក្នុងរថយន្តមានដឹកសពជនជាតិចិនម្នាក់និងសំណាកកូវីត១៩ ចំនួន០៣កេសដើម្បីយកទៅធ្វើតេសនិងពិនិត្យនៅភ្នំពេញ ។
សូមបញ្ជាក់ថា៖ (ចំពោះសំណាកទាំង០៣កេសនោះពុំមានការបែ ក រឺដា ច់ រហែ ក ទេ) ក្រោយកើតហេតុ សាក ស ព និងសំណាកកូវីត១៩ ត្រូវបានរថយន្ត
សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញហើយ រីឯអ្នកបើកបររថយន្តសាមុយបង្កមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ
លុះដល់ចំណុចកើតហេតុខាងរថយន្តបាន បុ ក ពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ(សណ្តោងរឺម៉កលក់ផ្កា)ក្នុងទិសដៅស្របគ្នា
បើកបរដោយឈ្មោះ រាម ទូច ភេទ ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ ហេតុការណ៍ខាងលើបណ្តាលអោយអ្នកបើកបរម៉ូតូ ស្លា ប់ ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
-ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់ ស ព ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕