យោងតាមទំព័រហ្វេសប៊ុក Jet Man បានសរសេរឲ្យដឹងថា៖ «ថ្ងៃទី០៤.១២.២០២០ ខេត្ត មណ្ឌលគីរី ខ្ញុំបាទបានឈ្លៀតពេល មកមើលការងារសាង
សង់ផ្ទះធ្វើអោយប្អូនស្រី នីត ដែលមានទំហំ ទទឹង៥ម៉ែត្រគុណ១០ម៉ែត្របណ្តោយសាច់ផ្ទះ មាន២បន្ទប់គេង និងបន្ទប់សិក្សា១. បន្ទប់ទឹក .បន្ទប់
ចុងភៅ .ឃ្លាំងដាក់សំភារះមួយនឹង យ៉ាបចំហៀងធំសំរាប់ អង្គុយ រៀនសូត្រផង នឹងតុញាំអាហារផង ការងារសាងសង់យ៉ាងយូ២សប្តាហ៍នឹងបញ្ចប់ 🥰-អគុណក្រុមការងារសំណង់ jet construction»។
សូមរម្លឹកផងដែរថា កុមារី យ៉ង់ ស្រីនីត ទទួលបានភាពល្បីល្បាញក្នុងបណ្ដាញសង្គម និងការអាណិតអាសូរ បណ្តាលឲ្យចិត្ត របស់តារាកំប្លែង លោកពាក់មី ចង់ជួប និងចង់ហៅនាង មកថតកុនជាមួយផងដែរ។
ហើយក្មេងស្រីម្នាក់នេះពិតជាឆ្អឹងអណ្ដែតមែន ដោយស្រីនីត ត្រូវបានលោកឧកញ៉ា ស្រីចាន់ថន ទទួលជាកូនធម៏ ដោយលោកផ្តល់កន្លែងស្នាក់នៅ អោយកាងារឪពុកស្រីនីតធ្វេី នឹងអោយស្រីនីតរៀនដល់ចប់ផងដែរ៕