ពិតហើយ មិនថាខ្លួនជាគ្រូទាយ ចេះមើលហុងស៊ុយប៉ុណ្ណាទេ ប៉ុន្តែមិនមែនជាទេវតា ដែលអាចមើលដឹងគ្រប់រឿង គ្រប់មនុស្សនោះឡើយ។
ជាក់ស្ដែង ដូចជាពេលថ្មីៗនេះ មានការវែកញែកក្នុងបណ្ដាញសង្គម អំពីរឿងរ៉ាវគ្រូទាយចិនសែម្នាក់ ត្រូវបាននារីរូបស្រស់ម្នាក់ បោកលុយអស់ជិត១០មុឺន
ដុល្លារអាមេរិក។ នេះហើយដែលគេនិយាយថា អ្នកក្លាហាន គេចមិនផុតពីស្រីស្អាត ឫក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន។
ដែលរឿងនេះអាចកើតឡើងទៅបាន តាមរយៈការឆ្លើយឆ្លងគ្នាតាមរយៈឆាត chat ដែលត្រូវបានចែកចាយដោយ Gan Ling Yang បានបង្ហាញថា
នារីវ័យក្មេងនេះបានព្យាយាមទាក់ទង លួងលោមបុរសចំណាស់ដោយប្រើពាក្យសំដីបែប ស្រើបស្រាល ដែលធ្វើឱ្យគាត់លង់ចិត្ត លង់ស្នេហ៌ដកចិត្តមិនបាន ទីបំផុតពួកគេទាំងពីរក៏បានទាក់ទងគា្នជាផ្លូវការ។
យ៉ាងណាក្រោយពីគ្រូចិនសែរូបនេះ ត្រូវបានគេបោកប្រាស់ មានតែអ្នកសើចចំអក ដោយសារតែខ្លួនជាគ្រូ ណាមួយចាស់ហើយ នៅប្រឹងរឿងអ៊ីចឹងៗទៀត អាដែងរកតែពុទ្ធោសោះហ្នឹង៕