ក្រោយពីការផ្ទុះកូវីដ១៩ នៅហាងលក់ខោរអាវ Petro ស្រាប់តែមានបុគ្គលិកម្នាក់ បានបង្ហោះសារពីទុ ក្ខ លំបាក និងអារម្មណ៏របស់ខ្លួនថា៖
«រើសអើងត្រឹមខ្ញុំហើយ..កុំរើសអើងដល់ឪពុកម្តាយខ្ញុំ..សំខាន់រយៈពេលមួយខែនឹងខ្ញុំអត់បានទៅជួបគាត់នៅស្រុកទេ… បើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច ….. ឥលូវ I’m ok”។
នៅក្នុងខ្លឹមសារខាងលើនេះ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pharany Phakrakny បានធ្វើការបង្ហោះសារថា៖ «សុំញាតិ មិត្ត កូនក្មួយ កុំស្លន់ស្លោរ កុំខ្លាចជ្រុល កុំរើសអើង ទាំងមិនបានយល់រឿងពិត។
តុលា នាងផ្ទុក កូវិដមែន តែនាងខានមកស្រុកជាងមួយខែហើយ ឪពុកម្តាយនាង (ពូផូមីងទន់ លក់អុសធ្យូង) ក៏មិនបានជួបនាងក្នុងរយៈនេះដែរ ចឹងយើងក៏មិនគួរើសអើងគាត់ទេ។ ទោះជាយ៉ាងណា អាជ្ញាធរ
សុខាភិបាល លោកកំពង់ស្រាវជ្រាវ សិក្សា និងយកសំណាកពួកគាត់ទៅពិនិត្យ..។ នេះ ជាសំដី តុលា ៖”រើសអើងត្រឹមខ្ញុំហើយ..កុំរើសអើងដល់ឪពុកម្តាយខ្ញុំ..សំខាន់រយៈពេលមួយខែនឹងខ្ញុំអត់បានទៅជួបគាត់នៅ
ស្រុកទេ… បើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច ….. ឥលូវ I’m ok»៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖