តារាស្រី វី ឌីណែត ម្ចាស់ពានរង្វាន់ I Am A Singer Cambodia រដូវកាលទី២ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យកត់សម្គាល់ក្នុងអាជីពជាតារាចម្រៀង កុងត្រារបស់ផលិតកម្មរស្មីហង្សមាស។
តារាស្រីដ៏ល្បីឈ្មោះ និងស្រែកបានខ្ពស់រូបនេះ កំពុងតែជួបទុ ក្ខ ខណៈ លោកយាយជាទីស្រលាញ់ ដែលត្រូវជាម្តាយបង្កើតរបស់លោក គ្រូ ហួរ ឡាវី បានទទួលមរណ ភាព ធ្វើឲ្យតារាស្រីរូបនេះ មានទុ ក្ខ ជាទម្ងន់ និងសោកស្តាយជាខ្លាំង នូវការបាត់បង់ មួយនេះ។
ដោយឡែក ម្ចាស់ពាន I Am A singer Cambodia រដូវកាលទីមួយរូបនេះ បានរៀបរាប់ទាំងទឹកភ្នែក ជូនដំណើរលោកយាយជាលើកចុងក្រោយ៖ «យាយទៅបានសុខហេីយស្រណោះសំដីយាយណាស់
យាយថាចៅខ្ញុំថ្គាមខ្លាធំទៅដឹងតែច្រៀងពិរោះណាស់។ លោកយាយរបស់ខ្ញុំបានលាចាកលោកនេះហើយវេលាម៉ោង១៨:១៨នាទី នៅអាយុ៩៦ឆ្នាំ ថ្ងៃ០៤-១២-២០ត្រូវនិង០៤រោជខែមិគសិរ» ។
លោកយាយរបស់ វី ឌីណែត ទទួលមរណភាព នៅថ្ងៃសុក្រ ទី៤ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៦ នឹង១៨នាទីល្ងាច។ ជាមួយគ្នានេះដែរ ក្រោយពីបានដឹងដំណឹងដ៏សែន ក្រៀ ម ក្រំមួយនេះ មហាជន ជាពិសេសបណ្ដាអ្នក
គាំទ្ររបស់នាង ក្រុមការងារ និងមិត្តរួមអាជីពជាច្រើន បានចូលរូមរំលែកទុក្ខចំពោះនាង ជាពិសេសក្រុមគ្រួសារទាំងមូលនៃសព ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម ៖