ប្រិយមិត្តប្រាកដជាបានជ្រាបហើយ រឿងមាននារីម្នាក់ ចេញមុខរិះគន់តារាចម្រៀង មាស សុខសោភា យ៉ាងចាស់ដៃថាជាមនុស្សរើសអើង និងវាយឫក។ សូមមើលវីដេអូខាងក្រោម៖
ដោយឡែកចំពោះរឿងរ៉ាវខាងលើពេលនេះ តារាចម្រៀង មាស សុខសោភា បានចេញមកធ្វើការបកស្រាយឲ្យមហាជនបានដឹងហើយថា « នាងខ្ញុំសូម
អរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បះករទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិ
ផ្ដល់កំលាំងចិត្ត និងស្រលាញ់នៅអ្វីដែរនាងខ្ញុំមានហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូននិង
អ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយ
យល់ពីនាងខ្ញុំនិងយល់ពីតម្លៃនៃសិល្បះ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា» ៕