វីដេអូមួយរបស់បុរសម្នាក់ កំពុងត្រូវបានមហាជនជាច្រើន មានការហួសចិត្ត និងខឹងសម្បារជាខ្លាំង ដោយបានលើកឡើងថាម្ដាយ ជាមនុស្សគ្មានគុណអស្ចារ្យ និងអន់ជាសត្វតិរិច្ឆានទៅទៀត។
សម្ដីរបស់បុរសក្នុងវីដេអូបានឲ្យដឹងថា៖ «បើគ្រាន់តែអាចពពោះបង្កើតកូនក៏ជារឿងអស្ចារ្យដែរ អញ្ចឹងសត្វតិរច្ឆានអស្ចារ្យជាងមនុស្សផង។ ព្រោះអី? ព្រោះសត្វតិរិច្ឆានអាចពពោះកូនបានច្រើនជាងមនុស្សទៅទៀត»។
ដោយសារតែទប់មិនជាប់ អ្នកនិពន្ធដ៏ល្បីឈ្មោះ និងជាតារាចម្រៀងរបស់ផលិតកម្មហង្សមាសគឺលោក Vid Coolor បានលើកឡើងទៅលើបុរសម្នាក់នោះថា «យកអីមកគិតនឹងលោកព្រះ លោកស្គាល់ពាក្យថា (ឆ្លង
ទន្លេទេ??) ប៉ុន្មានខែ ដែលនាងពពោះ? ប៉ុន្មានខែ ដែលនាងសរសៃខ្ចី? ប៉ុន្មានខែ ដែលនាងតមអាហារ ឬក៏ហូបមិនបាន? ប៉ុន្មានខែ ដែលនាងត្រូវផ្លាស់
ប្ដូររាងកាយ? ប៉ុន្មានខែ ដែលនាងទទួលអារម្មណ៍ភ័យខ្លាច? ភ័យខ្លាច កូនសុខភាពមិនល្អ ភ័យខ្លាចទាស់ ភ័យខ្លាចកូនស្អាតមិនស្អាត ភ័យខ្លាចរឿងប្ដីលែងស្រលាញ់ ភ័យខ្លាចរឿងលុយកាក់ចញ្ចឹមកូន ភ័យខ្លាច រយៈ
ពេលមិនក្រោម 5-8ឆ្នាំទេ ត្រូវចំណាយពេលមើលថែរក្សាកូនដល់លោកដឹងក្ដីហេតុអីលោកយកមនុស្សទៅប្រៀបធៀបនឹងសត្វ??»៕ សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖