ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ដោយឡែកសម្រាប់តារាចម្រៀល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ខេមរៈ សិរីមន្ត ក៏បានចូលរួមតាមលទ្ធភាពដែរ ដោយបានចូលរួមចំនួន ៤ លានរៀល និងបានលើកឡើងថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត មានក្តី
រំភើបរីករាយណាស់ពេលឮសម្តេចតេជោមានប្រសាសន៍ថា មានវ៉ាក់សាំងការពារជំងឺកូវីដ ហើយខ្ញុំសូមចូលរួមថវិការចំនួន 4 000 000៛ តាមលិទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងជំងឺកូវីដ ១៩»។
ចំពោះលោកខេមវិញគឺបានឲ្យដឹងថា៖ «ក្នុងនាមខ្ញុំបាទជាតារាចម្រៀង( Galaxy navatra)ដែលចេញពីការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា សូមផ្ដល់នូវការ បរិច្ចាកថវិកាជូនចំពោះសម្ដេច
តេជោចំនួន 10 លានរៀលដើម្បីជាការចូលរួមចំណែក ទិញវ៉ាក់សាំងជួយទៅដល់សង្គម ចំពោះពុកម៉ែបងប្អូនដែលងាយនិងរងគ្រោះដោយជំងឺកូវីដ19 សូមគោរពជូនពុកម៉ែបងប្អូនឲ្យមានសំណាងល្អ ឆ្លងផុតពីជំងឺដ៏កាចអាក្រក់មួយណា»។
ចំណែកយោងតាមការបញ្ជាក់របស់លោក ហេង ឡុង នៅលើគណនីហ្វេសប៊ុក បានឲ្យដឹងថា៖ «ខ្ញុំបាទ ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា សូមឧបត្ថម្ភ ១ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ»៕