យោងតាមទំព័រហ្វេសប៊ុក លោក ហេង ឡុង បានសរសេរឲ្យដឹងថា៖ «ថវិកាសប្បុរសចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន គិតត្រឹមម៉ោង១០:០០យប់នេះ ថ្ងៃទី៧ ធ្នូនេះ មានចំនួនសរុប១៣លាន និង១០ម៉ឺនដុល្លារអាមេរិក។
អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា ចេន ហ្ស៊ី នៃក្រុមហ៊ុន
ព្រីនគ្រុប បរិច្ចាគថវិកាចំនួន៣លានដុល្លារ, អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ចំនួន៣លានដុល្លារ, លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាចំនួន១លានដុល្លារ និង ឧកញ៉ា ថោង សារ៉ាត់ បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារ។»។
ការបរិច្ចាគរបស់ក្រុមហ៊ុន អ្នកឧកញ៉ាល្បីៗ តារាល្បីៗ ក៏ដូចជាសប្បុរសជនជាច្រើនទៀត បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕