ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ។
អ្នកទាំង២នាក់ដែលឆ្លងកូវីដ១៩ គឺ
ទី១៖ បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស៊្រុន អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង នៅ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើសំណាកបុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលនេះ ផ្តល់ដោយវិទ្យា
ស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។ បច្ចុប្បន្ន អ្នកជំងឺទាំង ២ ត្រូវបានគ្រូពេទ្យបញ្ជូនទៅសម្រាក និង ព្យាបាលនៅមណ្ឌលសុខភាពចាកអង្រែ ។
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ អ្នកឆ្លងសរុបទូទាំងប្រទេសមាន ៣៥០ នាក់ ក្នុងនេះអ្នកឆ្លងក្នុងសហគមន៍ ៣៤ នាក់ និង មានអ្នកជាសះស្បើយ ៣០៧ នាក់ ៕