អ្នកមានស្រុកខ្មែរ ក៏ដូចជាតារាល្បីៗ ជាច្រើនបាននាំគ្នាចូលរួមជាចំណែក ក្នុងការបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចែកឥតគិតថ្លៃជូនពលរដ្ឋក្រីក្រ។
ក្នុងនោះដែរ មានការលើកឡើងមួយ ដោយមានគំនិត ចង់ឲ្យប្រជាជនខ្មែរ មានជីវភាពធូរធារលម្មបានចូលរួមជាចំណែកផងដែរ ដោយបានសុំគណនី ABA របស់សម្ដេច ដើម្បីបរិច្ចាគម្នាក់បន្តិចបន្តួច ក្នុងការជួយជាតិ។
ពេលនេះ សម្តេចតេជោ ហ៊ុន សែនបានប្រកាសលេខមន្រ្តី និងកុង ABA សម្រាប់ពលរដ្ឋនិងសប្បុរសជនដែលចង់ចូលរួមថវិកាជាមួយរដ្ឋាភិបាល ដើម្បីទុកទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋងាយរងគ្រោះ។ សម្តេចតេជោ បានចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក តែនៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម៕