ប្រជាជនហៃទី «ហូប» ដីជាអាហារ ដើម្បីហូបបាត់ឃ្លាន និងអោយជីវិតរស់នៅបាន …

0

បរទេស៖ ប្រទេសក្រីក្ររបស់ពិភពលោក គ្មានស្បៀងអាហារហូបគ្រប់គ្រាន់ គឺប្រទេសហៃទី ស្ថិតក្នុងទ្វីបអាហ្រ្វិក ទើបនាំគ្នានិយម ដែលគេហៅលេងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ឃុកគីដី (នំដី)» ធ្វើពីដីឥដ្ឋ ចាក់ជាបន្ទះៗ ដើម្បីហូបបំបាត់ឃ្លាន និងដើម្បីឲ្យជីវិតរស់បានយូរ ។

បើយោងតាមប្រភពព័ត៌មាន និងការស្រាវជ្រាវរបស់អ្នជំនាញថា ដីនៅតំបន់នោះមានសារធាតុរ៉ែ និងសម្បូរសារធាតុចិញ្ចឹម ។ វិធីធ្វើ«នំដី»របស់ប្រជាជនហៃទី គឺយកដីឥដ្ឋផ្សំជាមួយអំបិល និងបឺរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រួចយកទៅហាលថ្ងៃឲ្យស្ងួត នឹងបរិភោគជាអាហារបានហើយ ។

ការហាលឲ្យស្ងួតទឹកនេះ ដើម្បីជួយសម្លាប់មេរោគបាក់តេរី រួចហូបជាអាហារបាន ហើយអ្នកខ្លះចូលចិត្តលាយសណ្តែក ឬគ្រឿងផ្សំផ្សេងទៀតចូលទៅក្នុងដី ដើម្បីធ្វើឱ្យរសជាតិនំឃុកគីដីឥដ្ឋកាន់តែឆ្ងាញ់ជាងមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ច្បាស់ណាស់ មិនមែនដីទាំងអស់សុទ្ធតែហូបបាននោះទេ ពួកគេត្រូវជីកដីឥដ្ឋដែលមានគុណភាព សុវត្ថិភាព និងក្នុងបរិស្ថានល្អ ។

បនា្ទប់ពីយកដុំថ្ម និងកម្ទេចកម្ទីមិនល្អចេញហើយ ដីឥដ្ឋត្រូវបានលាយជាមួយទឹក បន្ទាប់ពីនោះ យកទៅហាលថ្ងៃដើម្បីសម្លាប់មេរោគ ។ អ្នកជំនាញបានសិក្សាស្រាវជ្រាវឃើញថា ដីមានធាតុរ៉ែ ៦៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភេទដែលរាងកាយត្រូវការ អាចនាំមកប្រើជាការព្យាបាលជំងឺបានខ្លះផងដែរ ៕