កាលពីពេលថ្មីៗ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានប្រភពវិដេអូមួយ ដែលកំពុងតែផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង ពីបងប្អូនមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក
ដោយសារតែមានស្រ្តីពីរនាក់ បានរើសបានកាបូបមួយ ដែលក្នុងនោះមានប្រាក់ដុល្លាររហូតដល់ទៅ ២ពាន់ដុល្លារអាមេរិក ប៉ុន្តែមិនបានលាក់ទុក បែរជាបង្ហោះស្វែងរកម្ចាស់ទៅវិញ។ តាមរយៈក្រដាសបង់ថ្លៃភ្លើង ពួក
គាត់ក៏បានរកឃើញថា ម្ចាស់ភ្លើងមានឈ្មោះ ពុំ ធី នៅជិតវត្តក្រាំង។ តែយ៉ាងណា ក្រោយវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ពេលនេះម្ចាស់កាបូបលុយ ដែលជាប្តីប្រពន្ធនៅភូមិពាមអំពិល
បានមកទទួលយកពីប្តីប្រពន្ធចិត្តធម៌វិញហើយនៅភូមិចុងក្រូច (ផ្ទះឈៀងយាយមៀន)។ ហើយដើម្បីជាការដឹងគុណ ប្តីប្រពន្ធនោះក៏បានជូនសាគុណដល់បងស្រីទាំងពីរ ដែលរើសបានក្នុងម្នាក់ៗចំនួន
១០០ ដុល្លារ ផងដែរ។ ក្រោយពីការឃើញ ទឹកចិត្តដ៏ល្អបែបនេះ មហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពិតជាសរសើរពួកគាត់ជាខ្លាំង នូវទឹកចិត្តអាណិតអាសូរទៅកាន់ម្ចាស់របស់៕ សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖