ស្របពេលប្រទេសកម្ពុជា កំពុងតែទទួលរងការឆ្លងវីរុសកូវីដ១៩ ជាសហគមន៏លើកដំបូង ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនទូទៅមានការព្រួយបារម្ភជាខ្លាំង។
ប្រមុខរាជរដ្ឋាភិបាល បានអំពាវជាខ្លាំង ចំពោះវិធានការ ការពារវីរុសមួយនេះ និងបានចេញការបិទហាងផ្សារមួយចំនួនផងដែរ ដែលមានការទាក់ទងជាមួយនឹងអ្នកផ្ទុកវីរុសកូវីដ១៩។
ដោយស្រាប់តែថ្មីៗនេះ មានលោកយាយម្នាក់ បានធ្វើអោយគេមានការខឹង ហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ គាត់បានទាញស្បែកជើងរកវ៉ៃទៅលើសន្តិសុខផ្សារ នៅច្បារអំពៅ នៅពេលដែលសន្តិសុខរូបនោះ
បានយកម៉ាសឲ្យគាត់ពាក់ចូលផ្សារ ដើម្បីការពារសុវត្ថិភាព របស់គាត់ក៏ដូចជាអ្នកដទៃទៀត តែគាត់មិនព្រមធ្វើតាម។ បើយោងតាមការចុះផ្សាយរបស់សារព័ត៏មានក្នុងស្រុកមួយបានលើកឡើងថា៖ លោក សាន់ ប៊ុនណា
ប្រធានគ្រប់គ្រងផ្សារបន្លែនៅច្បារអំពៅ បានប្រាប់ថា គាត់ពិតជាហួសចិត្តនឹងស្រ្តីចំណាស់ម្នាក់ បានដើរចូលផ្សារដើម្បីទិញបន្លែ ប៉ុន្តែមិនពាក់ម៉ាសការពារ ។ ឃើញបែបនេះ ក្រុមសន្តិសុខបានយកម៉ាសជូនគាត់ពាក់
ស្រាប់តែគាត់ទាញស្បែកជើងវ៉ៃមកលើសន្តិសុខ ថែមទាំងជេរ ដល់សន្តិសុខថែមទៀតផង ដោយលោកយាយបានជេរ ទៅលើសន្តិសុខថា “ពួកហែងមើលងាយអ្នកក្រ”។
សូមជម្រាបថា កម្ពុជាដោយគិតត្រឹមម៉ោង៧ព្រឹកមិញថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់៕