បើទោះបីជា តារាសម្តែងស្រី ឡុង ថាវរី ហៅម៉ារី លែងសូវមានសកម្មភាពច្រើន នៅក្នុងការងារសិល្បៈដូចមុន ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនដដែលៗ
ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភា របស់នាង ជាពិសេស គឺត្រង់ទម្រង់មុខរបស់នាងតែម្តង បែបជាពងក្រពើ មិនសូវមានអ្នកណាមានទម្រង់មុខបែបនេះប៉ុន្មានទេ។
ទោះបីមិនសកម្មខ្លាំងក្នុងសិល្បះមែន ប៉ុន្តែថ្មីៗនេះ គេស្រាប់តែឃើញតារាស្រីសម្ដែងរូបនេះ និងកំពូលតារាចម្រៀងបណ្ដើរគ្នាត្រសងនៅក្នុងព្រៃមួយនៃខេត្តមណ្ឌលគីរី។
រូបភាពកម្រប៉ុន្មានសន្លឹកនេះ តារាស្រីត្រូវ បានបង្ហោះដោយភ្ជាប់ជាមួយសារខ្លីថា៖ “Good morning everyone មកយកខ្យល់ធម្មជាតិបែបព្រៃភ្នំ ជៀសផុតពីរកូរ៉ូណា”។ ឡុង ថាវរី បន្ថែមថា៖
“ត្រជាក់ដល់ហេីយ មណ្ឌលគិរីអេីយ សំខាន់ឡេីងភ្នំពាក់អាវដៃខ្លីទៀត ចង់កកហេីយ ប៉ុនែ្តសប្បាយខ្លាំង និងក្រុមការងារ អេាយអូនគិតតែពីសេីចទៅ មួយប៉ុស្តិ៍ណា ក៏ឃេីញសេីចដែរ”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក
នេះ ធ្វើឲ្យគ្រប់គ្នាដឹងថាប្រាកដជាកំពុងថត MV ជាក់ជាមិនខាន៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖