(ខេត្តកំពង់ចាម)៖ ព័ត៌មានបឋម៖ មុននេះបន្តិចនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រថយន្តមួយគ្រឿងចុះពីលេីស្ពានគីហ្សូណាបានដាច់ហ្រ្វាំហើយទៅបុករះប៉ះម៉ូតូមួយគ្រឿង និងរថយន្ត៣គ្រឿង
ហើយជ្រុលចូលមុខផ្ទះពលរដ្ឋតែសំណាងល្អហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡេីយ។ បើតាមសេចក្ដីរាយការណ៍ មុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង
បើកបរចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់ក្រោមទំនងរថយន្ដដាច់ហ្វ្រាំង ក៏បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ដែលក្បែរនោះ ហើយបន្ដបុកចូលផ្ទះប្រជាពលរដ្ឋផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋបង្កេីនការប្រុងប្រយត្ន័ ចេះគោរពច្បាប់ចរាចរណ៍ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកព្រោះគ្រោះថ្នាក់ មេីលមិនឃេីញឡើយ។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕ សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖