មិត្តត្រួសមិត្ត! ពិតជាហួសចិត្ត និងខូចចិត្តខ្លាំង ដោយសារតែនារីម្នាក់ ត្រូវបានមិត្តភក្កិបញ្ច្រកស្រា រួចបោះបង់ចោល និងបន្លំលួចលុយជាង២ពាន់ដុល្លារ។
ដែលហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង០២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដែលគេបានឃើញនារីស្រស់ស្អាតម្នាក់ទ្រហោយំនៅប៉ុស្តិ៍ទន្លេបាសាក់។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា នារីម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត ក្រោយមកបន្តចូលផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់
ហេីយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡេីងជិះចេញទៅទាំងមានសភាពស្រវឹងទន់ខ្លួនបាត់បង់ស្មារតី ហេីយពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បី
ទុកឲ្យនាងនៅម្នាក់ឯងនិយាយ រវេីរវាយថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡេីងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង
និងលុយជាង២៨០០ដុល្លារ នៅសល់តែ៧០០ដុល្លារ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង នៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីដឹងថាបាត់សម្ភារៈខាងលើហើយ ក៏ឲ្យកង់បីឥណ្ឌាដឹកនាងមកហាងស៊ុប ក្នុងហាង “ផាំ ឃីន PK” ខាងលើវិញ ដេីម្បីសួរនាំអ្នកធ្វេីការទីនោះ ប្រាប់ថា នាងពិតជាបានមកហាងជាមួយមនុស្សស្រី២នាក់ទៀតពិតមែន តែមិនដឹងថា
ទូរស័ព្ទរបស់នាង បាត់នៅឯណានោះទេ។ ចំពោះរឿងនេះ នារីរង គ្រោះបានទួញរៀបរាប់ថា នាងមិនស្តាយទេលុយនោះ តែស្ដាយមិនគួរណាស្គាល់ចំមនុស្សថោក ប៉ះចំមនុស្សបោក ខំប៉ាវញ៉ាំអីហើយ បែរជាមកបញ្ច្រកស្រា បន្លំលួចលុយជាង២ពាន់ដុល្លារ៕