សូមជម្រាបបន្តិចថា ឧកញ៉ា ក្រុមហ៊ុន ក៏ដូចតារាល្បីៗ ប្រជាជនខ្មែរជាច្រើនបាន ប្រកាសចូលរួមបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់បងប្អូនខ្មែរទាំង ជាពិសេសដល់ប្រជាជនក្រីក្រ ដើម្បីកុំឲ្យមានការចំណាយប្រាក់។
ទន្ទឹមនឹងគ្នានោះ កាល ពីយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នៅលើផេកផ្លូវការរបស់លោក ហេង ឡុង បានឲ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី
ក៏បានចូលរួមបរិច្ចាគជូនរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ៣ ពាន់ដុល្លារ ផងដែរ ដែលការចូលរួមរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនលើកសរសើរយ៉ាងខ្លាំង។
គួរបញ្ជាក់បន្ថែមថា នេះក៏មិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីសាច់ចាំរូបនេះ បានធ្វើរឿងជួយសង្គមបែបនេះ ព្រោះជាញឹកញាប់រាល់ពេល ដែលប្រទេសជួបគ្រាអាសន្នម្ដង នាងតែងតែជួយមិនដែលរំលងមួយរឿងនោះឡើយ៕