តាមរយៈទេពកោសល្យនិង សមត្ថភាពសម្ដែងយ៉ាងល្អ បានធ្វើឲ្យមហាជនជាច្រើន បានស្គាល់ពី តារាសម្ដែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលបានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន និងកំពុងតែមានភាពល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ។
យ៉ាងណាមិញ រឿងរ៉ាវនៅក្នុងការងារសិល្បៈរបស់ អ្នកគ្រូ ញឹម សុខា ពិតជាមានភាពខុសគ្នាយ៉ាងខ្លាំង ជាមួយនឹងជីវិតពិត ដោយកាលពីថ្មីៗនេះ អ្នកគ្រូ បានរៀបរាប់បង្ហើបពី ទុក្ខលំបាកយ៉ាងកម្សត់
នៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានជីវភាពក្រីក្រខ្វះខាត សុខចិត្តដើរលាងចានតាមផ្ទះឲ្យគេ ដើម្បីទទួលបានប្រាក់ឈ្នួល ព្រមទាំងមានជំងឺប្រចាំកាយ ថែមទៀតផង។
ដោយឡែក បន្ទាប់ពីបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនហើយ ធ្វើឲ្យបណ្ដាមហាជនជាច្រើន ពិតជាមានអារម្មណ៍ក្ដុកក្ដួល ផ្ញើក្ដីអាណិតចំពោះ អ្នកគ្រូ គ្រប់ៗគ្នា។
ដោយមើលឃើញពីទុក្ខលំបាករបស់ អ្នកគ្រូ បែបនេះ ជាហេតុធ្វើឲ្យចិត្តរបស់លោកស្រី ទ្រី ដាណា អាណិតគាត់ខ្លាំង ដោយបានបង្ហោះឲ្យដឹងថា៖ “អាណិតអ៊ំស្រី ញឹម សុខា តារាសម្ដែងជើងចាស់ ធ្លាក់ខ្លួនលាងចានឱ្យគេ
ទើបឃើញព័ត៍មានយប់មិញ ក៏ឱ្យផ្ញើថវិកាជូនគាត់ 1000$ ភ្លាមៗ ព្រោះលឺថាគាត់មានបញ្ហាសុខភាព ត្រូវជួបពេទ្យថ្ងៃសុក្រនេះ ចឹងសោហ៊ុយគាត់មុនជួបពេទ្យ។ សង្ឃឹមថាអ៊ំស្រីមានជីវភាពប្រសើរជាងនេះ ហើយក៏
អរគុណសប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានជួយគាត់ អរគុណលោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាខ្ញុំជូនគាត់ផងដែរ”៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖