ស្ថាបនិករបស់ណាហ្គាខប (NagaCorp) លោក Tan Sri Dato’ Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី បានបរិច្ចាគថវិកា ៥លានដុល្លារ
ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមជម្រាបផងដែរថា
ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័នជាតិ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាន
បរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩៕ សូមមើលរូបភាពខាងក្រោម៖