គ្រាន់តែឃើញ ក៏រំភើបជំនួសពូប៉ូលិសដែរ នេះហើយអំពើល្អ! ព្រោះតែក្តីអាណិត ស្រីអូន បានជូនលុយទៅលោកអ៊ំសម្រាប់ព្យាបាលខ្លួនយ៉ាងច្រើន ចំនួន…

0

គួរជម្រាបបន្តិចថា មហាជន​អាណិតអាសូរ​ ប៉ូលិស​ចរាចរណ៍​នៅ​ច្បារ​អំពៅ​លោក​ រស់ ហ៊ន​ដែល​ធ្លាក់​ខ្លួន​ឈឺ​។ លោកអនុសេនីយ៍ឯក រស ហ៊ន ជានាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌច្បារអំពៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវក្រុមគ្រួសារសម្រេចបញ្ជូនទៅ

កាន់ប្រទេសថៃនៅយប់ថ្ងៃទី០៩ធ្នូនេះ ក្រោយពីរូបលោកបានចូលសំរាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រកាលពីថ្ងៃទី០៦ធ្នូ ដោយមានជម្ងឺធ្ងន់ធ្ងរ គឺជម្ងឺដុះដំសាច់ក្រោមថ្លើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះបើយោងតាមការអះអាងឲ្យក្រុមការងារគេហទំព័រ

នៃអគ្គស្នងការដ្ឋាន នគរបាលជាតិដឹងនៅយប់ថ្ងៃទី០៩ធ្នូនេះ ដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។លោកអនុសេនីយ៍ឯក រស់ ហ៊ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមហាជនតែងតែឃើញធ្វើសកម្មភាពសម្រួល

ចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ នៅចំណុច មុខផ្សារច្បារអំពៅ។

យ៉ាងណានៅមុននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុករបស់ « ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon » បានបង្ហោះបែបនេះថា ៖

«ខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយ

ស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗលោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូតជូនពរលោកពូ

ឆាប់ជាផងណាកូនៗលោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះហឹម ជូនបុណ្យផងបងប្អូនខ្មែរ សំរាប់បងប្អូនដែលចង់ជួយ

លោកពូអាចទាក់ទងកូនលោកពូបាន 017 795957 លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម ឥលូវកំពុងតាមដានថាជំងឺនេះប៉ះពាល់ដល់ថ្លេីមកំរិតណា សូមអោយគ្រប់យ៉ាងល្អផងចុះ កុំអោយធ្ងន់ធ្ងរអី »៕