តារាចម្រៀង មាស សុខសោភា បានចូលរួមបរិច្ចាកថវិការចំនួន 1200$ ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ ជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
យោងតាមការបង្ហោះរបស់តារាចម្រៀង មាស សុខសោភា ក៏បានបង្ហោះសារថា៖ «នាងខ្ញុំ មាស សុខសោភា បានចូលរួមបរិច្ចាកថវិការចំនួន 1200$ ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ ជូនដល់រាជរដ្ឋាភិបាលដើម្បីចូល
រួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19 ដេីម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ឲ្យជៀសផុតពីការឆ្លងមេរោគកូវីត19នេះ ។ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជៀសឆ្ងាយពីជំងឺកូវីត១៩ ការពារខ្លួន
ដោយពាក់ម៉ាស់អោយបានត្រឹមត្រូវជាប្រចាំ និង លាងសម្អាតដៃជាមួយអាល់កុលរឺសាប៊ូអោយបានញឹកញាប់ ។ មាស សុខសោភា សម្រស់ធម្មជាតិ Meas Soksophea Camtraxmusic »៕