ជាព្រហ្មលិខិតឫ បានជាធ្វើឲ្យអ្វីៗគ្រប់យ៉ាងផ្លាស់ប្ដូរបែបនេះ? ពិតជាមិនគួរកើតឡើងមែន ដោយសារតែកាលពីពេលកន្លងទៅ មានក្រុមគ្រូពេទ្យបានធ្វែសប្រហែស ដោយច្រឡំឲ្យកូនអ្នកមាន ទៅរស់នៅជាមួយកូនអ្នកក្រ ហើយកូនអ្នកក្រ បែរជាទៅរស់នៅជាមួយកូនអ្នកមានទៅវិញ។
យោងតាមវេបសាយ koreaboo រាយការណ៍ពីរឿងរ៉ាវជីវិតរបស់ទារក ២ នាក់ ដែលច្រឡំគ្នា ដែលម្នាក់ជាកូនក្នុងវង្សត្រកូលសេដ្ឋី និង ម្នាក់ទៀតជាកូនក្នុងគ្រួសារអ្នកក្រីក្រ ។
វាសនាកូនអ្នកក្រ បែរជាទៅហុឺហាធំឡើង ដោយមានអ្វីគ្រប់យ៉ាង រៀនបានខ្ពស់ រស់នៅយ៉ាងស្រណុកសុខស្រួល ហើយកូនពិតរបស់សេដ្ឋី បែរជាត្រូវទៅរស់នៅក្នុងគ្រួសារក្រីក្រមួយ រស់លំបាកតោកយ៉ាក ធ្វើការគ្មានថ្ងៃសម្រាក រៀនមិនបានខ្ពស់ កម្សត់ពេកហើយ អស់រយៈពេល៦០ឆ្នាំ។
ចុះឆ្ងល់ទេ ហេតុអ្វីរឿងនេះ បានបែកធ្លាយ រហូតសារព័ត៌មានចុះផ្សាយបែបនេះ? នោះគឺដោយសារតែ ប្អូនៗរបស់គ្រួសារអ្នកមាន សុំត្រួតពិនិត្យ DNA របស់បងប្រុស(ជាកូនអ្នកក្រ) ព្រោះចាប់អារម្មណ៍ថា នៅពេលធំឡើង មុខរបស់បងប្រុស ខុសគ្នាឆ្ងាយពីពួកគេ គឺមិនស្រដៀងបន្តិចសោះ ។
លទ្ធផលពិតជាហួសការស្មាន ដោយសារតែលទ្ធផលពិនិត្យ បងប្រុសរបស់ខ្លួន គ្មានជាប់សាច់ឈាមនឹងខ្លួនឡើយ។ ក្រោយរឿងរ៉ាវនេះ បានលេចធ្លាយ ក្រុមគ្រួសារអ្នកមានបានប្ដឹងមន្ទីរពទ្យ បញ្ជាឲ្យមន្ទីរពេទ្យសងជំងឺចិត្តទៅបុរសនោះចំនួន 400 000 ដុល្លារ ។
ការច្រឡំនេះ ដោយសារតែទារកទាំងពីរកើតមកខុសគ្នា ១៣ វិនាទី ក្នុងមន្ទីរពេទ្យមួយ នាទីក្រុងតូក្យូ ប្រទេសជប៉ុន៕ អនាគតខូចស្ទើរតែមួយជីវិត!!!