ជីវិតមនុស្សរស់នៅតែមានការងារ រកសុីទើបមានន័យ និងអាចឈានទៅមុខបាន និងជៀសផុតពីការអត់ឃ្លាន វេទនា។ សម័យនេះ បើយើងមានការតាំងចិត្ត តស៊ូ មិនខ្វះទេការងារ រកសុី
ប៉ុន្តែបើយើងខ្ជិលហើយ ទោះការងារនៅនឹងមុខ ក៏យើងគ្មានការងារធ្វើដែរ។ ការងារ រកសុីណាក៏ដោយឲ្យតែជារឿងត្រឹមត្រូវ មិនខុសច្បាប់សុទ្ធតែជាការងារ រកសុីថ្លៃថ្នូរទាំងអស់។
ដោយឡែកនិយាយពីក្មេងប្រុសម្នាក់ ដែលបង្ហោះតាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Loem Soun បានឲ្យដឹងពីក្មេងប្រុសលក់ម្ជូរគួរឱ្យស្រលាញ់រូបនេះ និងបញ្ជាក់ថា ក្មេងប្រុសនេះមួយថ្ងៃអាចរកចំណូលបានចន្លោះពី ១៥
ម៉ឺនរៀល ទៅ ២៥ ម៉ឺនរៀលក្នុងមួយថ្ងៃ ។ លុយបានពីការលក់ដូរនេះគេបានយកទៅសង់ផ្ទះជូនម្ដាយនៅឯស្រុក ។ ក្មេងប្រុសសម្បូរសាច់ទ្រលក់ទ្រលន់នេះ ជាមនុស្សរួសរាយ ពូកែនិយាយ ទើបធ្វើឱ្យគេឯងចូលចិត្តជាខ្លាំង
និងតែងទិញម្ជូរដែលគេលក់គ្មានសល់ ។ ក្នុងនោះដែរម្ជូរដែលគេស្រោបជាមួយចានជ័រនោះ ១ ចាន តម្លៃ ៣០០០រៀល បើយក ៣ គិត ១ ម៉ឺនរៀល ៕ សូមមើលរូបភាពខាងក្រោម៖