បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ ហែម ធឿន បានលើកឡើងឱ្យដឹងថា៖ «កាលពីរឆ្នាំមុនថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មកដល់ពេលនេះ យើងបានចាប់ដៃគ្នា កសាងជាគ្រួសារមួយ ហើយអ្វី
ដែលបងនឹកស្មានមិនដល់ថាពួកយើង ដើរបានដល់ចំនុចដែលហួសពីការរំពឹងទុក រំលឹកកាលពី ២ឆ្នាំមុន សូម្បីតែ ចិញ្ចៀនភ្ជាប់ពាក្យមួយវង់តម្លៃ ១០០$ បងគ្មានលុយទិញអោយអូនពាក់ តែមកដល់បច្ចុប្បន្ននេះ បង
អាចរកអ្វីៗអោយអូនបានទាំងអស់ បងមិននឹកស្មានថាខ្លួនឯងមានសមត្ថភាព អាចរក លុយ ឡាន ផ្ទះ និងសុភមង្គលក្នុងគ្រួសារបានត្រឹមរយៈពេលខ្លីត្រឹមពីរឆ្នាំប៉ុណ្ណោះ បងអរគុណដែលអូននៅក្បែរបងរហូតមក
អរគុណឪពុកម្តាយទាំងសងខាងជាពិសេស ខ្ញុំសូមអរគុណដល់អគ្គនាយ ក្រុមហ៊ុន សេងហាន ដែលបានបង្កើតក្រុមហ៊ុនមួយនេះឡើង ដើម្បីជួយដល់កូនខ្មែរគ្រប់រូបដែលចង់ផ្លាស់ប្ដូរជីវិតមិនរើសអើងកំរិត វប្បធម៌
(សេងហាន ធ្វើការរួមគ្នាជោគជ័យជាមួយគ្នា) អោយតែយើងទៅមុខមិនបោះបង់គោលដៅរបស់យើងហើយយើងនៅតែបន្ដថ្ងៃណាមួយជីវិតយើងនិងជោគជ័យ»។ ក្រោយពីឃើញការបង្ហោះ ប្រែប្រួល៣៦០ដឺក្រេបែបនេះ
ធ្វើអោយមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង និងស្ងប់ស្ងែង ដោយសារតែត្រឹមតែពីរឆ្នាំសោះ បែរជាមានលទ្ធភាពទិញរថយន្តស៊េរីទំនើប រកអ្វីៗបានទាំងអស់ជូនភរិយារបស់ខ្លួន៕