សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដងទៀតនៅក្នុងការផ្សាយផ្ទាល់នៅព្រឹកថ្ងៃទី ១៥ ធ្នូ ២០២០ នេះអំពីវិធានការរបស់ក្រសួងសុខាភិបាលដើម្បីបង្កាកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ។ ក្នុងនោះសម្តេចក៏បានបញ្ជាក់ផ្តាំបន្ថែមទៀត ទៅលើការអនុវត្ត «កុំ» ៣ យ៉ាង ដែលមានដូចជា ៖
១-«កុំ» ចូលទៅកន្លែងបិទជិត គ្មានខ្យស់ចេញចូល និង ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកទីកន្លែងវាលៗមានខ្យល់ចេញចូល
២-«កុំ» ទៅកន្លែងមានមនុស្សច្រើនកុះករ អ៊ូអរច្រើន
៣-«កុំ» ប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម
ហើយសម្ដេចតេជោ ហ៊ុន សែន ក៏ បានលើកឡើងថា អ្នកដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ ហើយចាំកូវីដ-១៩បានបញ្ចប់ ចាំរៀបចំពិធីធំដុំតាមក្រោយ ក៏មិនយឺតពេលដែរ៕