មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានក្មេងស្រី២នាក់ បានលង់ទឹកប្រឡាយព្រែកធំ គ្មានអ្នកប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា បណ្ដាលឲ្យ ស្លា ប់ យ៉ាងអា ណោច អា ធ័ម
នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ក្មេងស្រី រ ង គ្រោះ ទី១-ឈ្មោះ សុខឃី ធីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២-ឈ្មោះ ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ កុមារីទាំងពីរ រស់នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ឪពុក ម្តាយ ជនរងគ្រោះទាំងពីរបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីទាំងពីរនាក់បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំងពីរនាក់ត្រឡប់មកផ្ទះវិញ
ដោយបាត់យូរពេក និងមានការ ស ង្ស័ យ ផងដែរនោះ ក៏បាននាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកសពកុមារី (ជន រ ង គ្រោះ)ទាំងពីរបានល ង់ ទឹក ស្លា ប់ បាត់ទៅហើយ បន្ទាប់មក
ខ្លួនបានយកសាកសពកុមារ រ ង គ្រោះ ត្រឡប់មកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ច។ ក្រោយពីធ្វើពិនិត្យលើជន រ ង គ្រោះ ក្មេងស្រីរងគ្រោះទាំង២នាក់ស្លាប់ដោយសារល ង់ ទឹក ពិតប្រាកដមែន៕ សូមមើលរូបភាពខាងក្រោម៖