ថ្មីៗនេះ មហាជនជាច្រើន បានចាប់អារម្មណ៏ទៅលើវីដេអូ ដែលបង្ហាញពីបុរសម្នាក់ ដែលមើលទៅសកម្មភាព របស់គាត់ដូចជាមនុស្សមិនសូវគ្រប់ទឹក ប៉ុន្តែការនិយាយស្ដីពិតជាភ្ញាក់ផ្អើលមែនទែន។
បុរសដែល ខោមិនខោ អាវមិនអាវ បានដើរគ្រប់ទីកន្លែង គ្មានទីពឹង និយាយមកធ្វើឲ្យគ្រប់គ្នាស្មានមិនដល់ទេថាបុរសដែលមានសតិមិនល្អម្នាក់នេះ មានចំណេះដឹងជ្រៅជ្រះ និយាយមកត្រូវៗចំៗតែម្ដង។
យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ភារុន ភក្តី បានធ្វើការបង្ហោះបែបនេះថា ៖ « ថ្ងៃនេះខ្ញុំបាទបានមកជួបបងប្រុស កែវ សុវណ្ណ នៅប្រាសាទអង្គរវត្ត រួចក៏ហៅ
គាត់ហូបអាហារថ្ងៃត្រង់មួយពេល បន្ទាប់ក៏ឈប់កន្លែងហាងកាហ្វេហូបកាហ្វេជាមួយនឹងគាត់ និយាយរឿងក្នុងចិត្តតិចតួចផងដែរ មុននឹងខ្ញុំចាកចេញពីគាត់ ខ្ញុំក៏បានជូនប្រាក់ដែលបងប្អូនជួយគាត់ទាំងអស់នោះខ្ញុំ
ពិតជាអរគុណខ្លាំងណាស់បងប្រុស កែវ សុវណ្ណ ដែលបានចំណាយពេលវេលានិយាយរឿងក្នុងចិត្តជាមួយ ដែលមានអត្ថន័យហើយនិងខ្លឹមសារគ្រប់ពាក្យនីមួយៗជាចុងក្រោយប្អូនសូមជូនពរបងប្រុស ជួបតែសំណាងល្អគ្រប់
ពេលវេលា សុខសុវត្ថិភាព នឹងជួបមនុស្សល្អៗគ្រប់ទីកន្លែង» ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖