ឃើញហើយពិតជាភ្ញាក់ផ្អើលផង អាណិតផង ដែលបុរសម្នាក់ បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម ចង់ឲ្យស្ពៃ សាឡាត់ របស់ខ្លួនឲ្យគោស៊ីទាំងអស់ ដោយសារតែមិនដឹយកទៅណា។
នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ឈ្មោះ Sou Veasna នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យរៀបរាប់ឲ្យដឹងថា៖ «Good morning ជីវិតអ្នកចម្ការដូចខ្ញុំពេលនេះ – ស្ពៃក្រញាញ់១គីឡូ ៧០០៛
( អត់មានអ្នកទិញ) – ស្ពៃចង្កឹះ១គីឡូ ៥០០៛ ( អត់មានអ្នកទិញ) – សាឡាត់ ១០០ដុំ ១០០០០៛ (អត់មានអ្នកទិញ) មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ»។
ក្រោយពីការបង្ហោះបែបនេះ មហាជនជាច្រើន ពិតជាមិននឹកស្មានថាមានរឿងបែបនេះសោះ ហើយក៏មានការអាណិតដល់រូបគាត់ោផងដែរ ដែលខំចំណាយទាំងថវិកា ពេលវេលា កម្លាំង ប៉ុន្តែបែរជាគ្មានទីផ្សារទៅវិញ៕