លោកស្រី ទ្រី ដាណា និងស្វាមី បានជួបជាមួយប្អូនស្រី ដែលមានជីវិតតស៊ូ លំបាក មិនខ្លាចនឿយហត់ ស៊ូទ្រាំ ដើរបេះបន្លែ ដកព្រលិត ត្រកួនលក់ ដើម្បីជីវិត។
ក្រោយពីបានជួប លោកស្រី ក៏បានសរសើរការខិតខំពុះពារក្នុងជីវិត ហើយថែមទាំងផ្ដល់ជំនួយ និងមុខរបរថែមទៀតផង។ យ៉ាងណាមិញនៅមុននេះបន្តិចលោកស្រី ទ្រី ដាណា បានបង្ហោះបែបនេះថា
«ប្រគល់ម៉ូតូជូនការ៉ាកេតហើយ តស៊ូឡើងណាប្អូន អាណិតណាស់ សុំកង់មួយ គ្រាន់ដឹកបន្លែលក់ ឥឡូវជូនម៉ូតូមួយគ្រឿង ទូរសព្ទមួយគ្រឿង ដើមទុន មុខរបរស្រាប់ សង្ឃឹមថាប្អូនជោគជ័យ ព្រោះជាចំណង់ចំណូលចិត្តស្រាប់។
ឯប្អូន២នាក់ទៀត ជូនទូរសព្ទម្នាក់មួយគ្រឿង និងដើមទុនអាជីវកម្មដូចគ្នា ព្រោះសុទ្ធតែជាអ្នកតស៊ូ ស្មោះត្រង់ » ។ ការផ្ដល់ជូនជានេះ គឺជាការធ្វើតាមសន្យា នៅដែលលោកស្រី បានជួបប្អូនស្រីជាលើកដំបូង៕ សូមមើលរូបភាពខាងក្រោម៖