ស្រា ស ស្រាថ្នាំ និងមេស្រា ៣៨៩៥លីត្រ និង៥៣២កាន ដែលអាជ្ញាធរនិងសមត្ថកិច្ចប្រមូលបាននៅទូទាំងខេត្ត ក្រោយពេលដែលផ្ទុះករណី ពុ ល ស្រា បង្កឲ្យមនុស្ស ស្លា ប់ និង
មានអាការៈ ពុ ល ធ្ង ន់ និងស្រាលនោះ ត្រូវបានធ្វើពិធី បំ ផ្លា ញ ចោល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និង មន្ត្រីពាក់ព័ន្ធផងដែរ ។
គួរជម្រាបផងដែរថា ករណី ពុ ល ស្រា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅក្នុងស្រុកទឹកផុស បានបង្កឲ្យមានមនុស្ស ស្លា ប់ សរុបចំនួន៨នាក់។ ក្នុងករណីនេះដែរ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា
ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះបិទទីតាំង ផលិតស្រាសរុបចំនួន៥១៧កន្លែង និងបិតកន្លែងលក់ស្រាចំនួន១១១៥ កន្លែង។ ក្នុងនោះដែរ បាន ឃា ត់ ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង១០នាក់
និងមនុស្សចំនួន៦នាក់ បានកសាងសំណុំ រឿង បញ្ជូន ទៅតុលាការចា ត់ ការបន្តតាមនីតិវិធី៕ សូមមើលរូបភាពខាងក្រោម៖