សូមរម្លឹកបន្តិច ក្មេងប្រុស ពេជ្រ ធារ៉ា ត្រូវបានមហាជនខ្មែរ ក៏ដូចជាបរទេសជាច្រើនទទួលបានការកោតសរសើរជាខ្លាំង ដែលមានទឹកចិត្តក្លាហាននិងតស៊ូខ្លាំង ក្នុងការប្រកួតក្នុងប្រណាំងកង់ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2 ដែលអង្រួនចិត្តមហាជន។
ក្រោយពីឃើញការខិតខំរបស់ប្អូន មានមហាជនជាច្រើន បានស្ញើចសរសើរ និងថែមទាំងផ្ដល់ជំនួយផងដែរ។ ដូចជាលោកស្រី ទ្រីដាណា បានសង់ផ្ទះថ្មីមួយដល់ប្អូន និងបានឧបត្ថម្ភកង់ ក៏ដូចជាថវិកាផងដែរ។
ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារថា៖ «ថ្ងៃនេះ នាងខ្ញុំ និងស្វាមី មកប្រគល់ផ្ទះ ជូនគ្រួសារប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូប្រណាំងកង់ចា ស់ ជាមួយគេ
នាងខ្ញុំក៏បានទិញសម្ភារៈខ្លះដាក់ផ្ទះ និងជូនថវិកាមួយចំនួនគ្រាន់មើលជំ ងឺ ម្ដាយរបស់ធារ៉ាបន្តទៀត។ កាលមុនផ្ទះទ្រុឌទ្រោមពេក កូនគាត់ទៅនៅជាមួយគេខ្លះ តែថ្ងៃនេះឃើញនៅជុំគ្នា ទាំងកូនប្រសារទៀត ការតស៊ូ
ទទួលបានមកវិញនូវលទ្ធផលបែបនេះ ហើយចែដាណា ស្រលាញ់អ្នកតស៊ូចឹង សំខាន់កង់ប្អូនចយ ប្រណាំងថ្ងៃនោះរួច ចូលនិវត្តន៍តែម្ដង សួរទៅថាជិះលែងកើតហើយ ផ្ដាំផ្ញើថា ហាមលក់អេតចាយ ព្រោះមកពីវាហ្នឹងហើយ បានមានផ្ទះថ្មីបែបនេះ»៕