បើយោងតាមសារព័ត៌មានដេលីម៉ែលបានចុះផ្សាយ មានកម្មករជីករ៉ែជនជាតិប្រេស៊ីលជាច្រើននាក់ បានរកឃើញត្បូងមរកតយក្សមួយដុំធំ ដែលមានទម្ងន់ជិត៤០០គីឡូក្រាម ដែលមានតម្លៃមហាសាលដល់ទៅជាង ៣០០លានដុល្លារឯណោះ។
ការជីករកឃើញនេះ ត្រូវបានធ្វើឡើងនៅអណ្តូងរ៉ែ Carnaiba ក្នុងរដ្ឋ Pindobacu។ ខណៈដែលពួកម្មករកំពុងធ្វើការ ស្រាប់តែនាំគ្នាឈ ប់ ភ្លាមៗ ដោយសារតែ បានប្រទះឃើញដុំថ្មសម្បុរខ្មៅក្រិបដ៏ធំមួយ មានពន្លឺចាំងភ្លែតៗ។
អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ត្បូងមរកតមានតម្លៃមហាសាលនេះ ត្រូវបានគេយកទៅលក់ឲ្យម្ចាស់អណ្តូងរ៉ែ ផ្សេងទៀតដែលនៅក្បែរនោះ។
ប៉ុន្តែទោះបីជាយ៉ាងណា លោក Marcio Jandir ជាមេវីរបស់ម្ចាស់ដែលទិញត្បូង បានអះអាងប្រាប់ថា ពួកគេទិញវាមិនមែនមានគម្រោង យកមកចាក់សោរទុក ដើម្បីបំបិទភស្ថុតាង ឬស្ថិតរូបភាពអាក្រក់ណាមួយ
ឡើយ។ លោក Marcio បានឲ្យដឹងទៀតថា ម្ចាស់ដែលទិញត្បូងនេះបានធ្វើលិខិតបញ្ជាក់ ឬវិញ្ញាបនបត្រត្រឹមត្រូវតាមច្បាប់ដើម ដោយមានការស្នើទៅដល់នាយកដ្ឋានជាតិ DNPM (National Department of
Mineral Production) ផងដែរ។ តាមការអះអាងពីប្រភពលើកឡើងថា ត្បូងនេះអាចមានទំហំដល់ទៅ ២សែនការ៉ាត់ក្រោយពេលកាត់ និងកែច្នៃរួច។
លោក Marcio ថា «ពិតណាស់ម្ចាស់ដែលទិញត្បូងមរកតនេះ គឺគាត់ចង់យកវាទៅដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ និងបណ្ណាល័យតែប៉ុណ្ណោះ» ៕