នារីជនជាតិថៃម្នាក់បានបង្កឲ្យមនុស្សជាច្រើនខឹ ង សម្បារ យ៉ាងខ្លាំង បន្ទាប់ពីបានស្រាតបង្ហាញ គូ ទ តាមរយៈវីដេអូលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីឡេជួយឲ្យ គូ ទ សរបស់ខ្លួន។
នាង Nitthakarn Nunthasuteepat អាយុ២៥ឆ្នាំ ដែលជាតារាម៉ូដែលផងនោះ បានធ្វើខ្សែវីដេអូមួយ ដោយបង្ហាញពីប្រសិទ្ធភាពរបស់ក្រែមរបស់ខ្លួន ដែលជួយឲ្យផ្នែកខាងក្រោយរបស់នាងមានពណ៌សស្អាត។
វីដេអូនោះកើតឡើងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្លីនិកមួយនៅទីក្រុងបាងកក បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ក្រោយអះអាងថាបានទាក់ទាញបុរសជាង ១០០នាក់ក្នុងមួយខែសម្រាប់ការធ្វើឲ្យ លិ ង្គ ស។
យ៉ាងណាមិញ ប៉ូលិសបានធ្វើការ ឃា ត់ ខ្លួននាង Nitthakarn និងចោទប្រកាន់នាងក្រោមច្បាប់ការពារអតិថិជន។ ឥឡូវនេះនាងត្រូវ ប្រ ឈ ម នឹងការជាប់គុ ក រហូតដល់ទៅ
១ឆ្នាំ ឬ ពិន័យជាប្រាក់ចំនួន ១០០ ០០០បាត (៣ ០០០ដុល្លារ) ឬត្រូវជា ប់ គុ ក ផង និងពិន័យជាប្រាក់ផង។ លោក Chanannat Santhawanpat ប្រធានផ្នែកការពារអតិថិជន
នៅក្នុងទីក្រុងបាងកក បាននិយាយថា ប្រអប់ផលិតផលរបស់នាងមានព័ត៌មានមិនគ្រប់គ្រាន់ ហើយអាចធ្វើឲ្យមានការភាន់ច្រឡំទៀតផង។ មិនតែប៉ុណ្ណោះ វីដេអូរបស់នាងអាចត្រូវចា ត់ ថ្នាក់ជា វីដេអូ អាស អាភា ស ផងដែរ៕