បើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា តាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា
គិតត្រឹមម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០នេះនៅច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា ថៃ ក្រុមការងារសុខាភិបាលខេត្តបាត់ដំបង បាន
និងកំពុងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើពលករខ្មែរ ចំនួន១៧ នាក់ (ក្នុងនោះ មនុស្សចាស់ ១៥នាក់ និងក្មេងចំនួន ២នាក់)។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង
បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមកធ្វើតេស្តយកសំណាកនេះ ភាគច្រើនមកពីខេត្តច័ន្ទបូរី ជាប់ខេត្តបាត់ដំបង ប្រទេសថៃតែម្តង គឺមិនមានករណីបងប្អូនពលករធ្វើដំណើរមកពីខេត្ត សាមុតសាខន នោះទេ៕