កាលពីពេលថ្មីៗកន្លងទៅនេះ ទារិកាម្នាក់ត្រូវបានម្ដាយរបស់ខ្លួនយកទៅបោះ ចោ ល នៅចិញ្ចើមផ្លូវ ក្នុងទីក្រុង Bogotá ប្រទេសកូឡុំប៊ី។
យោងតាមវីដេអូមួយដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ នាវាលាម៉ោង៦ៈ២៣នាទីព្រឹក ស្ត្រីជាម្ដាយម្នាក់បានបីកូនស្រីដែលទើប
នឹងកើត ទៅដាក់ចោលនៅពីមុខផ្ទះរបស់អ្នកដទៃ រួចក៏ដើរចេញ បា ត់ ទៅ។ នាង Diana ជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅពេលដែលនាងបើកទ្វារផ្ទះ ក៏ប្រទះឃើញទារិកានោះ
នៅលើដីដោយមានភួយរុំជុំវិញខ្លួន ទើបស្រែកប្រាប់ក្រុមគ្រួសារឲ្យចេញមក។ ស្ថានភាពសុខភាពរបស់ទារិកាគឺល្អប្រសើរ និងអាចកំរើកខ្លួនបានធម្មតា គ្រាន់តែត្រជាក់ចុងដៃបន្ដិចប៉ុណ្ណោះ។
ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពរួចមក អ្នកដែលរស់នៅម្ដុំនោះបាននិយាយថា៖«២ថ្ងៃមុន ខ្ញុំក៏ធ្លាប់បានឃើញស្ត្រីនោះបីទារិកា ដើរទៅវិញទៅមក ដែលហាក់បីដូចជាមានប្ញកពាចម្លែកៗផងដែរ។»
យ៉ាងណាមិញ ជុំវិញករណីខាងលើនេះ ប៉ូលិសក៏កំពុងតាមចាប់ខ្លួនស្ត្រីជាម្ដាយ ដែលនឹងអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ចំណែកទារិកាកំពុងទទួលបានការ
មើលថែទាំពីខាងវិទ្យាស្ថានសុខុមាលភាពគ្រួសារនៃប្រទេសកូឡុំប៊ី (Comlombia Institute of Family Welfare)៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
វីដេអូ៖