បុរសអ្នកលក់ការ៉េមកីម្នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប្រទះឃើញដេក ស្លា ប់ នៅលើម៉ូតូ ទាំងកណ្តាលដងផ្លូវដែលគេ ស ង្ស័ យ ជំហានដំបូងថា ប្រហែលគាត់ធ្វើការលើសម៉ោងសម្រាក ។
Suara Indonesia បានរាយការណ៍ថា បុរសម្នាក់ឈ្មោះ Misyanto អាយុ ៦៦ ឆ្នាំ ជាអ្នកលក់ការ៉េមកី ត្រូវបានគេប្រទះឃើញ ស្លា ប់ នៅលើម៉ូតូ បង្កឲ្យមានភ្ញាក់ផ្អើលជាខ្លាំង
ព្រោះតែគាត់ ស្លា ប់ ទាំងស្ថានភាពនៅតែអាចទប់ម៉ូតូនឹងថ្នល់បែបនេះ ។ គេសង្ស័យថា លោក Misyanto បាន ស្លា ប់ ដោយសារធ្វើការរហួសកម្លាំង
ខណៈដែលគាត់មិនអើពើនឹងភាពនឿយហត់ដែលគាត់ត្រូវលក់ការ៉េម ដើម្បីផ្គត់ផ្គង់គ្រួសារ។ ការស៊ើបអង្កេតរបស់ប៉ូលីស មិនបានរកឃើញសញ្ញាការតស៊ូណាមួយទេ ហើយរបស់របរទាំងអស់របស់គាត់ក៏មិនបាន បា ត់ នោះឡើយ។
គ្រួសាររបស់គាត់ក៏មិនចង់ធ្វើកោសល្យវិច័យដែរ។ អ្នកនាំពាក្យប៉ូលីស Sumber លោក Iptu Sono បានបញ្ជាក់ថា ការពិនិត្យសាក ស ព ត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យ។
ក្រុមគ្រួសាររបស់គាត់បាននិយាយថាគាត់តែងតែត្អូញត្អែរពីការឈឺក្បាល និងពិបាកដកដង្ហើម ប៉ុន្តែគាត់នៅតែទទូចចង់លក់ការ៉េម ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖