នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ព្រលះចំ បន្ទោសខ្លាំង លើជនអន្តោប្រវេសន៍ខុ ស ច្បា ប់ ចំពោះការផ្ទុះឡើងនូវការករណីឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ។
ការចាប់ផ្ទុះសារឡើងវិញនៅថៃរហូតមកទល់ពេលនេះមានករណីឆ្លងជាង ១,០០០នាក់ករណីហើយ ដែលភាពច្រើនជាពលករមីយ៉ាន់ម៉ា នៅឯផ្សារគ្រឿងសមុទ្រនៅក្បែរាជធានីបាងកក។
លោកប្រាយុទ្ធ បានមានប្រសាសន៍សន្មតថា ការផ្ទុះឡើងថ្មីៗនេះនៅក្នុងខេត្តសាមុតសាខន គឺបណ្តាលមកពីសកម្មភាពរត់ពន្ធមនុស្ស ចូលទៅក្នុងប្រទេសថៃ
ដែលរហូតមកដល់ពេលនេះ ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកទាបបំផុតនៅលើពិភពលោក។ តាមរយៈសេចក្តីថ្លែងការណ៍ នៅលើកញ្ចក់ទូរទស្សន៍ជាតិ លោក ប្រាយុទ្ធ ចាន់អូចា
បានលើកឡើងយ៉ាងដូច្នេះថា «ការផ្ទុះឡើង នៃការឆ្លងរីករាលដាលចុងក្រោយបង្អស់ នៅខេ្តសាមុតសាខន គឺភាគច្រើនបណ្តាលមកពីជនអន្តោប្រវេសន៍ខុ ស ច្បា ប់ ហើយពួកគេបាននាំសេចក្តីសោកសៅដល់ប្រទេស»៕