យោងតាមការសិក្សា និងបានចុះផ្សាយដោយគេហទំព័រព័ត៌មាន The Laotian Times បានបញ្ជាក់ថា ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតង ដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក។
ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឡាវជាប្រទេសដែលមានភាគរយព្រៃឈើនៅសល់ច្រើនជាងគេរហូតដល់ទៅ ៩២.១ភាគរយនៃផ្ទៃដីប្រទេសសរុប ដែលចំនួននេះ
ច្រើនជាងប្រទេសឥណ្ឌា ម៉ុងហ្គោលី ប៉ង់ក្លាដេស និងប៉ាគីស្ថាន។ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅអាស៊ីវិញ ឡាវបាននាំមុខប្រទេសប៊ូតាន់ ដែលមានព្រៃឈើប្រមាណ
៨១.៥ភាគរយ នាំមុខប្រទេសប៊ុ្រយណេដែលមានព្រៃឈើប្រមាណ៧៩.៧ភាគរយ និងនាំមុខប្រទេសកូរ៉េខាងត្បូងដែលមានព្រៃឈើប្រមាណតែ៦៣.៧ភាគរយប៉ុណ្ណោះ។
ឡាវជាប្រទេសមួយដែលមិនសូវមានអ្វីអួតនឹងគេ និងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចកម្ពុជាដែរ នាំចេញតែផលិតផលសិប្បកម្ម និងឈើ អាចរក្សាកំណើនសេដ្ឋកិច្ចរបស់
ខ្លួនឲ្យបន្តកើនឡើង៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៨នេះ។ បច្ចុប្បន្ន ប្រជាជនឡាវសរុបមានចំនួនប្រមាណជិត៧លាននាក់ ហើយប្រាក់ចំណូលប្រជាជន
ប្រចាំឆ្នាំ គិតជាមធ្យមអាចរកបានប្រមាណ២,៧០៥ដុល្លារក្នុងមួយនាក់។ គួរជម្រាបផងដែរថា គិតត្រឹមករយៈពេល១៥ឆ្នាំចុងក្រោយនេះ នៅអាស៊ីប៉ាស៊ីហ្វិច
បានបាត់បង់ផ្ទៃដីព្រៃឈើរហូតដល់ទៅជាង១០លានហិចតាឯណោះ។ នេះបើយោងតាមរបាយការណ៍ចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB៕