ផ្លែចេក គឺជាផ្លែឈើមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តបរិភោគ ប៉ុន្តែពួគគេមិនបានដឹងថា ចេកមានអត្ថប្រយោជន៍ យ៉ាងណានោះទេ។
ចេក ត្រូវបានគេទទួលស្គាល់ ថាជាអាហារចំបងទី៤ ដែលគេតែងតែបរិភោគ ក្រោយពេលទទួលទានអាហារ ហើយក្រោយមកចេក បានក្លាយជាជម្រើសទី១ រីឯផ្លែប៉ោមគឺជាជម្រើសទី២។
ក្រៅពីធ្វើជាបង្អែម និងម្ហូបនោះ ផ្លែចេកក៏អាចយកមកធ្វើជាភេសជ្ជៈបានដែរ ដោយក្នុងនោះមានផ្ទុកទៅដោយវីតាមីនជាច្រើនប្រភេទ ដូចជា វីតាមីនអេ វីតាមីនប៊ីខមផ្លេច
វីតាមីនប៊ី៦ និងវីតាមីនស៊ី លើសពីនេះទៅទៀត ៧៥%របស់ចេក គឺសម្បូរទៅដោយជាតិទឹក ជាមួយនឹងប៉ូតាស្សូម ហ្វូសហ្វ័រ ជាតិដែក កាល់ស្សូម និងជាតិសរសៃថែមទៀតផង។
ដោយឡែកនាពេលថ្មីៗនេះមានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹកនៃដើមចេក និងផ្លែរបស់វាធ្វើអោយមហាជនមានការចាប់អាម្មរណ៏យ៉ាងខ្លំាង ដោយសារតែឃើញចេក
នេះមានទំហំខុសពីចេកធម្មតាព្រោះដើមចេកនេះមានផ្លែតែមួយផ្លែហើយចំទៀត។ ក្នុងនោះហ្វេសប៊ុកនោះបានសរសេរបង្ហោះថា៖ បងប្អូនដែលឃើញទេ ចេកមួយដើមមានផ្លែតែ១? ស៊ែរ ចែកគ្នាមើលផង!។
រូបភាពទំាងអស់នេះបានធ្វើអោយមហាជនមានភាពងឿង ឆ្ងល់យ៉ាងខ្លំាងហើយចង់ដឹងថាវាជាការពិតរឺក៏ក្លែងក្លាយប៉ុន្តែ មិនមានអ្នកបញ្ជាក់បានឡើយថាចេកនេះនៅកន្លែងណា៕