បា ត់ ឡាន៤ឆ្នាំ ប្ដឹងប៉ូលិសតែរកមិនឃើញ បែរជាម្ចាស់ឃើញស្លាកលេខ នៅឡានរបស់មន្ត្រីនគរបាលម្នាក់ជិះទៅវិញ

0

ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹងទៅសមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែ បុរសរូបនោះ

​ប្រទះ​ឃើញ​ស្លាក​លេខ ​រថយន្ត​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ​១​គ្រឿង​ត្រូវ​បាន​ ចោ រ​ ធ្វើ​សកម្មភាព​លួ ច​ បា ត់ ​ស្រមោល​អស់​រយៈពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ មក បំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​ទៅ​វិញ ។

ករណីខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​ខាងលើ បើកបរ​ដោយ​ បុរស​ម្នាក់​ឈ្មោះ​ចាន់ សុវណ្ណ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជា​ មន្ត្រី​នគរបាល ​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ឯក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯជនរ ង គ្រោះ ​ជាម្ចាស់ស្លាកលេខរថយន្ត ប្ដី​ឈ្មោះ​វ៉ា ចាន់​ថុ​ល អាយុ​៤០​ឆ្នាំ មុខរបរ​ចាក់​មេក្រូ តាម​ពិធីបុណ្យ​ និង​មង្គលការ មាន​ប្រពន្ធ​ឈ្មោះ ​ឈុ​ន ឡាយ អាយុ​៣៦​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​ និយាយ​ថា កាលពី​៤​ឆ្នាំ​មុន​ក្នុង​អំឡុង​ឆ្នាំ​២០១៦ គាត់​និង​ប្ដី​បាន​ខ្ចីប្រាក់​ធនាគារ​ មួយ​យក​មក​ទិញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា់​ន់​ដាយ ព​ណ៍​ស​១​គ្រឿង​ ដើម្បី​ដឹក​អីវ៉ាន់​រក​ស៊ី​ ដោយ​បាន​ធ្វើ​ស្លាក​ លេខ​ភ្នំពេញ​ 2AJ-5287 ដាក់​ឈ្មោះ​ប្ដី​ របស់​គាត់ ។

បើតាមប្រភពព័ត៌មាន រថយន្ត​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ​១​គ្រឿង​របស់ជនរ ង គ្រោះត្រូវ​បាន​ ចោ រ​ ធ្វើ​សកម្មភាព​លួ ច​ បា ត់ ​ស្រមោល​អស់​រយៈពេល​ ៤​ឆ្នាំ​កន្លង​មក​ហើយ រកមិនឃើញសោះ

ស្រាប់តែដល់ថ្ងៃកើតហេតុ រូបគាត់បែរជាបានឃើញស្លាកលេខរថយន្តរបស់ខ្លួន មកបំពាក់ទៅលើរថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​ទៅ​វិញ ទើបប្រញាប់រត់ទៅប្ដឹងសមត្ថកិច្ច អោយឃា ត់ រថយន្តនោះទុក ដើម្បីសួរនាំស្រាវជ្រាវ រករថយន្តរបស់ខ្លួន។

ក្រោយ​ពេល​កើត​មាន ​ហេតុ​ការ​ភ្ញាក់ផ្អើល​ខាងលើនេះ ​មន្ត្រី​នគរបាល​ខាង លើ​ត្រូវ​បាន​នគរបាល​ហៅ​ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​គាត់​មាន​លិខិត​សុំ​ខ្ចី​រថយន្ត​ម៉ាក ​កាម​រី​បា​ឡែ​ន​ខាងលើ​ពី​ប្រធាន​ នាយកដ្ឋាន​នគរបាល​ព្រហ្មទ ណ្ឌ​ក្រ​មហាផ្ទៃ​ ដើម្បី​ជិះ ព្រោះតែ​គាត់​ខ្វះ​មធ្យោបាយ ​ដើម្បី​ជិះ​បម្រើ​ការងារ​និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បេសកកម្ម​តាម​បណ្ដា​រាជធានី ខេត្ត ក្រុង​ ។​ សូមមើលលិខិតខាងក្រោម៖

គួរបញ្ជាក់ដែរថា ក្រោយធ្វើការសាកសួររួច សំ ណុំ រឿង​នេះ​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ចា ត់ ការ​បន្ត​ តាមនីតិវិធី​៕​