សូមរម្លឹកបន្តិចថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ ម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចា ប់ ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ។
កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោ ទ ប្រកា ន់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
ក្រោយទៅតុលាការ លោកស្រី ទ្រី សុផានិត ស្រាប់តែខ្យល់ ដួលសន្លប់តែម្ដង រហូតដល់ថ្នាក់បញ្ជូនទៅសង្រ្គោះជាបន្ទាន់។ ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង ទ្រី សុផានិត បាន Live
វីដេអូមួយ ដោយចេញមុខសុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា៖ «ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ
ដែលខ្ញុំមានការLive ពាក្យដែលមិនសមរម្យ ទៅដល់ប្អូន សុំបងប្អូនទំាងអស់គ្នា ជួយស៊ែរដើម្បីទៅដល់ ប្អូនស្រីខ្ញុំផង ឲ្យខ្ញុំសុំទោសផង ដោយប៉ះពាល់ទៅដល់កិត្តិយស និង មុខមាត់កិតិ្តយសរបស់ប្អូនស្រី…»។
ប៉ុន្តែចំពោះការសុំទោសរបស់អ្នកនាង ទ្រី សុផានិត មិនបានឃើញអ្នកស្រី ទ្រី ដាណា មានការឆ្លើយតបអ្វីឡើយ រហូតមកដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ អ្នកនាង ទ្រី សុផានិត បានចេញវិដេអូសុំទោសអ្នកស្រី ទ្រី ដាណា ម្តងទៀត៕ កាន់តែជ្រាបច្បាស់សូមមើលវីដេអូខាងក្រោម៖
វីដេអូ៖