ពិតជាមិនគួរសោះ! អានប្រវត្តិស្នេហ៍រួចស្ទើរស្រក់ទឹកភ្នែកតាម បើទោះបីជាប្រពន្ធស្លាប់ជិត១០០ថ្ងៃហើយក៏ដោយ ក៏ស្វាមីនៅ…

0

ខាងក្រោមនេះជាសាររបស់ប្ដីដែលនៅនឹករលឹកប្រពន្ធ ដែលបានទទួល ម រណៈ ភាពកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដោយសារតែជ ម្ងឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បេះដូងរបស់នាងបានធ្វើទុ ក្ខ ពេលកំពុងវះ កា ត់ ឆ្លងទន្លេ យ៉ាងដូច្នេះថា៖

រឿងរ៉ាវជាច្រើនបានកត់ក្នុងខួរក្បាលបង ទោះបីមិនគិត ក៏នៅតែបង្ហាញឡើង ចូលសកលវិទ្យាល័យ ឆ្នាំទី១ អាយុ១៨ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងយល់ហើយស្គាល់ថាមនុស្សស្រីដែលបងស្រឡាញ់បែបណា ហើយម្នាក់នោះ គឺជារូបអូន ។

ស្គាល់គ្នាដំបូង ចាប់ផ្តើមមានទំនាក់ទំនងគ្នា អូនបបួលបងទៅរកសាលារៀនម៉ោងក្រៅ ភាសា អង់គ្លេស ចិន នៅម្តុំ សាលាបាក់ទូក ។ ម៉ោងរៀន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវផ្ទុយគ្នា មិនរៀនជាមួយគ្នាទេ កាលនោះភាសាអង់គ្លេស

ថ្ងៃខ្លះត្រូវរៀនម៉ោងជាមួយគ្នា ប៉ុន្តែធ្វើមិនស្គាល់គ្នា (មានតែគ្រូទេមើលដឹង) ម៉ោងចេញត្រូវចេញឲ្យបានមុនអូន ហើយដើរទៅកន្លែងផ្ញើម៉ូតូមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយទាញម៉ូតូឲ្យហើយសម្រាប់អូន ជិះទៅផ្ទះវិញ

អូនជិះទៅមុខមុនបង ប្រហែល ១០០ម៉ែត្រ ពីគ្នា រហូតដល់អូនបត់ផ្លូវស្ពានឆ្ពោះទៅផ្ទះ ។ កាលនោះមានតែពេលញ៉ាំបាយថ្ងៃត្រង់ 45នាទីប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែបានអង្គុយញ៉ាំ ជាមួយអូន ដោយមកកម្ម៉ងម្ហូបចាំអូនមុន១៥នាទីពេលអូនចេញមកគឺញ៉ាំតែម្តង ។

បន្ទាប់មកបែកគ្នាទៅសាលាបាក់ទូកចូលថ្នាក់រៀនរៀងខ្លួន ។ ១ខែ បានទៅមើលកុន ១ ទៅ ២ដង (រឿងដែលអូនចូលចិត្តមើល ខ្មោ ច លង សា ហាវ បែប ភ័ យ រ ន្ធ ត់) អ្វីដែលបងស្រឡាញ់ហើយបាក់ចិត្តលើអូន គឺទំនាក់ទំនងមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែននាំគ្នាដើរលេង

ប៉ុន្តែអូនបែបជានាំគ្នាទៅរៀន ទំនាក់ទំនងបាន១ឆ្នាំកន្លះ អូនចង់លក់ទំនិញ Online បងជាអ្នកដឹកជញ្ជូនសម្រាប់អូន កាលនោះដឹកចេញមួយជើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅជិត ២០០០រៀល ឆ្ងាយ ៤០០០ ទៅ ១០០០០រៀល ។

ទំនិញទុកនៅនឹងបងជាអ្នករៀបចំ ថតរូប អូនជាអ្នកទំនាក់ទំនងឆាតជាមួយអ្នកទិញ ដល់ពេលយប់ អូន សរសេរ មុខទំនិញ ទីតាំង លេខទូរសព្ទ តម្លៃផ្ញើសារបង បន្ទាប់មកបងរៀបចំ វេចខ្ចប់ ស្អែកឡើងចេញទៅរៀន គឺដឹកទៅឲ្យគេតែម្តង ល្ងាចឡើងសរុបលុយឲ្យអូនទាំងអស់ ហើយថ្លៃដឹកមួយអាទិត្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អូនសរុបឲ្យបងម្តង។

អូនជាមនុស្សស្មោះត្រង់ យុត្តិធម៌ មិនលោភលន់ (ទៅញ៉ាំអីជាមួយគ្នា មិនថាចំណាយតិចឬច្រើន ត្រូវចេញស្មើគ្នា គ្រប់ពេល ទោះបីបងចង់ចេញលុយទាំងអស់គឺមិនព្រម ហើយនិយាយតែមួយម៉ាត់ទេគឺថា ចេញទៅចឹង ថ្ងៃក្រោយមិនបាច់មកញ៉ាំអីជាមួយគ្នាទៀតទេ ) ចំណុចនេះហើយ បងកាន់តែស្រឡាញ់អូនទ្វេដង អូនពូកែលក់ដូរ សំដី ផ្អែម

ម៉ូយអូនច្រើនៗ ដែលមកនិយាយពីអូន ថាអូនចិត្តបានណាស់ ។អូនជាមនុស្សម្នាក់ស្រឡាញ់គ្រួសារ បងប្អូនខ្លាំង ប៉ុន្តែអូនមិនឲ្យគេដឹងចិត្តឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អូនសុខចុះឲ្យគេយល់ច្រឡំលើខ្លួនខុស អូនមិនចង់បកស្រាយអ្វីឡើយ ព្រោះតែគេយល់ឃើញបែបនោះហើយ។

ពេលខឹងនឹងបង ឬមិនសប្បាយចិត្តនឹងទង្វើណាមួយរបស់បងគឺអូនមិនប្រាប់ពីមូលហេតុឡើយ អូនមិននិយាយអ្វីទាំងអស់ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទុកឲ្យបងគិតត្រលប់ក្រោយពីកំហុសនោះ ហើយប្រា ប់អូនវិញ បើត្រូវរឿងបានអូនព្រមឈប់ខឹង ។

គ្រាមួយដែលអូនមិនសប្បាយចិត្ត អូនធ្លាប់និយាយប្រាប់ប ងថា អូនស្រឡាញ់ជីវិត ពីតូចដល់អាយុ១៥ឆ្នាំ ទោះបីកាលនោះអូន គេងនៅពេទ្យច្រើនជាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅផ្ទះក៏ដោយ ហើយអូនបាននិយាយរៀបរាប់ ដេក ដើរ ឈរ អង្គុយ អូនមានក្តីសុខណាស់ ប៉ា ម៉ាក់ មីង មា បងប្អូន ជីដូនមួយ

គ្មាននរណាម្នាក់ធ្វើបាបអូនឡើយ បុណ្យទាន ថ្ងៃសម្រាក សៅរ៍ អាទិត្យ ប៉ាដឹកឡានទៅដើរលេង ញ៉ាំអីចូលហាងឆ្ងាញ់ៗរហូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សារកណ្តាលគុយទាវគ្រឿងសមុទ្របង្គាសុទ្ធ បង្កង់នៅបុប្ផាលាក់ខ្លួន មីទារោងកុនអង្គរ បាយទាខ្វៃលីឡាយ ទោះប៉ាមិនបាននាំទៅញ៉ាំ

ក៏គាត់ទិញខ្ចប់មកផ្ញើឲ្យអូនដែរ បាយទាខ្វៃនេះហើយ ឲ្យតែនិយាយដល់អូនញញឹមហើយយំនៅចំពោះមុខបង ។អូនផ្តាំបងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃក្រោយពេលក្លាយជាប៉ាកូនយើង បងត្រូវធ្វើឲ្យកូនមានក្តីសុខ ហើយចងចាំចឹងណា៎ ហើយកាលបងនិងអូនទៅលេងសៀមរាប

ចូលដល់អង្គរវត្ត អូននិយាយថា កាលពីតូច យាយអូន ដាក់មួយឡានបងប្អូនជីដូនមួយទាំងអស់នាំគ្នាមកលេងសប្បាយណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាល់ពេលអូនមានក្តីសុខ អូនសប្បាយ រីករាយ អូនតែងតែនិយាយពាក្យសំដីប្លែកឲ្យបងសន្យានេះ សន្យានោះរហូត រហូតមកដល់ថ្ងៃនេះ

ខ្ញុំបានស្គាល់ អ្វីដែលជាទីស្រឡាញ់បំផុតសម្រាប់ខ្ញុំហើយ ប៉ុន្តែហេតុអ្វីក៏ឆាប់ឲ្យខ្ញុំទទួលយកការបាត់បង់ដែលឈឺចាប់បំផុតក្នុងវ័យ២៥ឆ្នាំ នេះទៅវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធជាទីស្រឡាញ់ ប្រពន្ធដ៏ល្អរបស់បង ប្រពន្ធតែម្នាក់គត់របស់បង ហើយក៏ជាម៉ាក់របស់កូនយើងតែម្នាក់គត់ ប្រពន្ធសម្លាញ់ Soknath Darasina #៥៩ថ្ងៃហើយដែលយើងឆ្ងាយពីគ្នា៕