យោងតាមលិខិតចុះថ្ងៃទី១០ធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា ក្រសួងសម្រេចយកពន្ធបន្ថែម៥ភាគរយ លើតម្លៃពន្ធគយនាំចូល
ចំពោះរថយន្តជាប់សិទ្ធិផ្ដាច់មុខសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលលក្ខណៈបុគ្គលសម្រាប់
ប្រើប្រាស់ផ្ទាល់ខ្លួនដែលជាប់សិទ្ធិនាំចូលផ្ដាច់មុខនិងចែកចាយ ក្រសួងសម្រេចបូកបន្ថែម៥ភាគរយលើតម្លៃគិតពន្ធគយ។
លើសពីនេះ បុគ្គលនាំចូលមិនអាចលក់ឬផ្ទេរកម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេងបានឡើយ មុខពេលចុះបញ្ជីស្លាកលេខរថយន្តកម្មផ្ទាល់ខ្លួន។ ករណីបុគ្គលណាមួយ
មិនអនុវត្តតាមលក្ខខណ្ឌខាងលើនេះ នឹងត្រូវរងនូវទោស ទ ណ្ឌ តាមច្បាប់។ នីតិវិធីនេះ នឹងចូលជាធរមានដើម្បីអនុវត្តនៅថ្ងៃទី១ មករា ឆ្នាំ២០២១ ៕