កាលពីវេលាម៉ោង០០:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ២៨២ កែងផ្លូវលេខ៥៧ ទល់មុខផ្សារទំនើប AEON MaxValu Express ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ និងហិង្សាដ៏គួរឲ្យភា្ញក់ផ្អើលមួយបានកើត ដោយសារតែមានបុរសជិះកង់បីឥណ្ឌាមួយ បានធា ក់ម៉ូតូមួយគ្រឿង
ដែលបានបណ្តាលឲ្យក្មេងប្រុស៣នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ជ្រុ លចង្កូតទៅបុ ករថយន្ត CAMRY មួយគ្រឿងរងការខូ ចខា តយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនទាំងបីនាក់ រងរបួសរលា ត់ ដៃរលា ត់ ជើង និង របួ ស ធ្ងន់ម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-6160 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីត្បូងទៅជើង
កំពុងតែធ្វើដំណើរសុខៗស្រាប់តែមាន អ្នកបើកកង់បីឥណ្ឌា ពណ៌បៃតងមួយគ្រឿងមកធា ក់ មួយជើងចំអ្នកបើ កម៉ូតូ ក៏រេចង្កូ តជ្រុលទៅបុ កចំរថយន្តមួយគ្រឿង ម៉ាក CAMRY Hybrid ពាក់ស្លាកលេខភ្នំពេញ 2P-8779 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញទំ ហឹ ង ទាំងមិនដឹ ងខ្លួន បណ្តាលឲ្យ រ ង ការខូ ច ខា ត។
ក្រោយស្រាប់តែមានក្រុមអ្នករត់កង់បីឥណ្ឌា ដែលកំពុងអង្គុយផឹ ក ស៊ីនៅក្បែរនោះ ស្រែ កចោ ទពួកគេថា “ចោរៗ” ថែមទៀតផង។
អ្នកបើកកង់បីឥណ្ឌានោះ ត្រូវបានគេថតវិដេអូបាន ភិ នភាគមុ ខមាត់ ហើយចំណែកឯកង់បីឥណ្ឌា បន្ទាប់ពីធា ក់គេហើយក៏បានដឹ កភ្ញៀវម្នាក់ចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមានដាក់លេខសម្គាល់ PassApp : P39021 និងលេខសម្គាល់មួយទៀត SV-10-9159 របស់ក្រុមហ៊ុន Grab ។
ចំណែកម្ចាស់ម្ចាស់រថយន្ត ប្រគល់ឲ្យសមត្ថកិច្ចទាក់ទងជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកដើម្បី រង ចាំដោះស្រាយតាមច្បា ប់៕