លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា ការចា ប់ ស្វា កា ចៗ មួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ
ដើម្បីបញ្ចៀស គ្រោះ ថ្នា ក់ ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ព្រោះថាស្វាទាំងនោះ ធ្លាប់បានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។
លោក ឡុង កុសល បានបន្ថែមថា ៖ “នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រ មា ញ់ និងនេសាទ បានអនុវត្តដំណើរការចា ប់ ស្វា កា ចៗ ទាំងនោះជាធម្មតា
ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំ ផ្លើ ស ថាស្វាទាំងនោះបានស្លា ប់ ជាដើម ដែលតាមការពិតគ្រាន់តែត្រូវថ្នាំស ន្ល ប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។
ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថាជាក្រុមដែលរកលុយតាមYoutube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះក្នុងបណ្តាញ Youtube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម”។
ម្យ៉ាងទៀត ស្វាទាំងនោះបានចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការ រំខា ន និងពេលខ្លះប៉ះ ពា ល់ និងបង្ករ របួ ស ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។
លើសពីនេះ សត្វស្វាក៏បានបង្ក ហា និ ភ័ យ ដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូ ច ខា ត នូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។
ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាពអ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់យកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ដោយឡែក លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវចា ប់ ចេញនៅឡើយទេ។
លោកបន្ថែមថា ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចា ប់ សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់ ដោយក្នុងនោះស្វាទាំងនេះនឹងត្រូវធ្វើចត្តាឡីស័កផងដែរ មុនពេលព្រលែងទៅរស់នៅក្នុងព្រៃធម្មជាតិក្រៅបរវេណរមណីយដ្ឋានអង្គរ៕
ពី AKP