នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការ ឃា ត់ ខ្លួនជន ស ង័្ស យចំនួន០១នាក់
ក្រោយពេលដែលជន ស ង័្ស យ រូបនេះធ្វើសកម្មភាពកា ប់ ប្រ ហារ ទៅលើ ជន រ ង គ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក ។
ការសម្រេច ឃា ត់ ខ្លួននៅពេលនេះដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា
ស្នងការរងផែនការងារនគរ បាលព្រហ្ម ទ ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិ ការនគរបាលស្រុកបាណន់ បានធ្វើការ ឃា ត់ ខ្លួនជន ស ង័្ស យឈ្មោះហេង ណារិន ហៅពៅភេទប្រុស អាយុ ២០ មាន
ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលដែលរូបគេបានប្រព្រឹត្តករណី ហិ ង្សា ដោយ ចេ ត នា មានស្ថាន ទម្ង ន់ ទោ ស ដោយ(ប្រើអា វុ ធ)កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី០២ ខែ មករា ឆ្នាំ២០២១
នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យព្រះសង្ឃព្រះនាម សូត្រ សុផុន ព្រះជន្ម ៧២ព្រះវស្សាជាព្រះគ្រូសូត្រឆ្វេងវត្តឈើទាលទទួល រ ង រ បួ ស នៅលើព្រះភក្រ្តខាងស្តាំ។
នៅចំពោះមុខសមត្ថកិច្ចជន ស ង័្ស យ រូបនេះបានសារភាពថា មូលហេតុ ដែលរូបគេយក កាំ បិ តង៉ុកមកកា ប់ ប្រ ហារ លើព្រះសង្ឃជាជន រ ង គ្រោះមានព្រះនាមខាងលើគឺដោយសារ រូបគេមាន គំ នុំ ជាមួយព្រះសង្ឃអង្គនេះ
កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ។ កាលនោះខ្លួនធ្លាប់មកស្នាក់នៅទីអារាមនេះ ហើយបានសុំព្រះគ្រូព្រះនាម សូត្រ សុផុន បួសជាសាមណេរប៉ុន្តែព្រះគ្រូមិនអនុញ្ញាតឱ្យបួស
ហើយពេលបន្ទាប់ខ្លួនក៏ចាកចេញពីទីអារាមនោះទៅ ហើយផ្តើមនូវ គំ នុំ នេះរហូតមក លុះដល់ថ្ងៃកើតហេតុខ្លួនជិះម៉ូតូតែ ម្នាក់ឯង ប្រដា ប់ ដោយ កាំ បិ ត ង៉ុកមួយ ចូលទៅកា ប់ ប្រ ហារ ព្រះ
សង្ឃដែលកំពុងគង់នៅក្នុងកុដិតែអង្គឯង មួយកាំបិតហើយជិះម៉ូតូគេ ច ខ្លួនបា ត់ ទៅ។ សមត្ថកិច្ចដកហូតបាន កាំ បិ ត ង៉ុកចំនួន០១ ស្បែក ជើងរបស់ជនសង័្សយមួយគូរនៅកន្លែងកើតហេតុ
និងម៉ូតូមួយគ្រឿងដែលគែជិះធ្វើសក ម្មភាព ដែលពេលនេះសមត្ថកិច្ចកំពុងកសាងសំ ណុំ រឿងបញ្ជូនមកការិយាល័យជំនាញ ចា ត់ ការ បន្តតាមផ្លូវច្បា ប់៕(រូបភាពនគរបាលស្រុកបា ណន់)By kosal!@@@