ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានប្រធានសន្តិសុខក្រុមហ៊ុន (NR) អិនអ ស៊ីឃ្យូរីធី(ខេមបូឌា)ឯ.ក ម្នាក់បានហៅអ្នកសារព័ត៌មានមកផ្សាយដោយ ចោ ទ ប្រកា ន់ ថា ម្ចាស់ហាង ផឹ ក ស៊ី យីហោ (ផ្ទះអា យដ ល IDOL House)
ថាមិនបានបើកប្រាក់អោយដល់ថ្លៃជួលសន្តិសុខ។ ដែលករណីនេះបានកើតឡើង កាលពីវេលាម៉ោង០៩ៈ១៥នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំនុចមុខហាងផឹ ក ស៊ី ខាងលើដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានខាងក្រុមហ៊ុនសន្តិសុខបានអោយដឹងថា ម្ចាស់ហាង ផ្ទះអា យដ ល IDOL House បានជួលសន្តិសុខពីក្រុមហ៊ុន (NR) អិនអ ស៊ីឃ្យូរីធី(ខេមបូឌា)ឯ.ក ដើម្បីមកមើល យាមហាងរបស់ខ្លួន។
ដោយធ្វើកិច្ចការសន្យាកក់ប្រាក់ថ្លៃសេវា ចំនួន២៣០ដុល្លារ ជាមួយម្ចាស់ហាងក្នុង១ខែ ហើយកិច្ចការសន្យានេះបានធ្វើឡើងនៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លុះដល់ថ្ងៃបើកលុយ មកមិនជួបម្ចាស់ តេទៅក៏មិនលើក
សារមិនចូល ដោយបានដោះសារថា មួយថ្ងៃហើយមួយថ្ងៃទៀត ទើបនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ គឺសរុប៣០ថ្ងៃជាង ទាំងថ្ងៃធ្វើកិច្ចការសន្យា ទើបរូបគាត់បានឡាំ ប៉ានៅមុខហាងតែម្ដង ។
ចំណែកឯខាងភាគីម្ចាស់ហាង ក៏មានស្រីស្អាតម្នាក់ បានបកស្រាយចំពោះរឿងនេះដែរ ដោយបានអោយដឹងថា សន្តិសុខដែលមកយាមហាងរបស់គាត់ គឺមកធ្វើការបានតែជាង១០ថ្ងៃ ក៏ឈ ប់លែ ងមកធ្វើការតែម្តង
តាំងពីថ្ងៃធ្វើកិច្ចសន្យា ហើយសន្តិសុខរូបនោះ បានថ្អូញប្រាប់រូបគាត់ជាម្ចាស់ហាងថា ធ្វើការនៅកន្លែងក្រុមហ៊ុនសន្តិសុខខាងលើ ២ខែហើយមិនទាន់បើ កប្រា ក់ខែអោយគាត់ឡើយ
ទើបរូបគាត់លែ ងចង់ធ្វើការជាមួយ។ ហើយដូចគ្នានោះដែរម្ចាស់ហាងបានប ន្តទៀតថា ខាងសន្តិសុខបានឆា តមកសុំបើ កប្រាក់ខែ ដោយគិតថា សន្តិសុខដែរមកយា មគឺមិនបានពេញខែនោះទេ
គឺបានតែជាង១០ថ្ងៃ គិតជាលុយប្រហែល១៧០ដុល្លារ ហើយពួកគាត់ម្ចាស់ហាង ក៍បានប្រាប់ទៅខាងប្រធានសន្តិសុខថា ចាំថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ទើបហាងរបស់គាត់ទូ ទា ត់ប ញ្ជីបើ កប្រាក់ខែអោយបុគ្គលិក រួមទាំងសន្តិសុខទាំងអស់ដែលធ្វើការនៅទីនោះ
ហើយស្រា ប់តែយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ប្រធានសន្តិសុខ បានហៅអ្នកសារព័ត៌មានមួយចំនួនតូចដែលមិនបានស្គាល់ស្ថាប័នច្បាស់អោយមកផ្សា យផ្ទា ល់(Live) ព័ត៌មាននៅមុខហាងរបស់គាត់ ដើម្បីប ង្ខូ ចកេ រ្ដិ៍ឈ្មោះហាងរបស់គាត់តែម្តង៕