ប្រិយមិត្តប្រាកដជាបានជ្រាបហើយ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ និង
ភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុត ក្រោយភរិយាជាទីស្រឡាញ់របស់ លោក ឧកញ៉ា ឌួង ឆាយ បានប្រកាសជាសាធារណៈទាក់ទងនឹងរឿង លែ ង លះ។
រឿងមួយនេះ បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកទាំងពីរ ពិតជាមិនសប្បាយចិត្តឡើយ និងថែមទាំងនាំគ្នាចូលខំមិញចង់អ្នកទាំងពីរត្រូវគ្នាថែមទៀតផង។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកជំទាវ ម៉ាលីណា បានបង្ហោះសារថា “3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តេីក និង ត្រី ដេីម្បីបន់ស្រន់អោយឧបទ្រប់ ច ង្រៃ ក ម្ម ពារ
ទាំងឡាយដែលខ្ញុំជួបកន្លងមកអោយចប់ដោយសន្តិវិធី។ ចា ប់ ពីថ្ងៃស្អែកតទៅបេីការបន់ស្រន់និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំមិនតបតនិងអត់អោនរាល់គ្រប់ ទ ង្វេីរ អា ក្រ ក់ទាំងឡាយដែលកេីតលេីរូបខ្ញុំ
បេីមិនចប់ ស្អែកនេះនាងខ្ញុំនឹងអស់ភាពអ ត់ ធ្មត់ មេត្តាធម៌ទៀតហេីយ។ ធ្វេី អា ក្រ ក់ បាន អា ក្រ ក់ ខ្ញុំជឿរជាក់ថាទេវតាមានព្រះនេត ។ ហេីយចុងបញ្ចប់ខ្ញុំសូមសង្ខេប សូមបងប្អូនពូមីងឈ ប់ បន្តនិយាយ វ៉ៃ ប្រ ហារ ផ្លូវចិត្តរូបខ្ញុំទៀត”។
លោកជំទាវ បានបន្ថែមទៀតថា “វីឌីអូដែលខ្ញុំឡាយបកស្រាយចុងក្រោយគឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុន្នោះ។ ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូនពូមីងស្គាល់ដែរគ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារអោយគេដឹង
នោះទេ ប៉ុន្តែវាមានអាថ៍កំបាំងជ្រាលជ្រៅនៅក្នុងនោះគ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហេីយក៏គ្មានអ្នកណាចង់ បែ ក បា ក់ គ្រួសារដែរ បេីខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល13ឆ្នាំនោះដែរ Deth Malina”៕